Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រសិទ្ធ

Chuon Nath's Khmer-Khmer Dictionary
  1. ប្រសិទ្ធ ( កិ.កិរិយាសព្ទ ) [--សិត ]
    (បសិទ្ធ ប្រើ​ជា គុ. “ដែល​តាក់តែង​ហើយ; ដែល​ប្រដាប់​ហើយ; ដែល​ធ្វើ​ឲ្យ​សម្រេច​ហើយ, ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ”) ធ្វើ​ឲ្យ​សម្រេច, ធ្វើ​ឲ្យ​ពូកែ; ធ្វើ​ឲ្យ​មាន​ស្រី​សួ​ស្ដី​ជោគជ័យ : ប្រសិទ្ធ​ពរ​ឲ្យ ។
    - បង្កក់​ប្រសិទ្ធ បង្កក់​តាម​ក្បួន​តម្រា​បុរាណ​ឲ្យ​សិរី​សួស្ដី​ដោយ​មាន​អាចារ្យ​ចាស់​ទុំ​ជា​អ្នក​ធ្វើ​ពិធី​ឲ្យ : បង្កក់​ប្រសិទ្ធ​ភូមិ​ថ្មី, សូត្រ​មន្ត​អាគម​បង្កក់​ប្រសិទ្ធ​ឲ្យ​ខ្លាំង​ពូកែ ។
  2. ប្រសិទ្ធ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ពេញ​គ្រប់​គ្រាន់, ធ្វើ​ឲ្យ​សម្រេច, ធ្វើ​ឲ្យ​ខ្លាំង​ពូកែ, ធ្វើ​ឲ្យ​មាន​សិរី​សួស្ដី​ជោគ​ជ័យ ។
Headley's Khmer-English Dictionary
  1. ប្រសិទ្ធ ( adj ) [prɑsət, prɑsettʰeaʔ]
    to be effective, victorious, strong.
  2. ប្រសិទ្ធ ( v ) [prɑsət, prɑsettʰeaʔ]
    to achieve success; to bless, give a benediction
  3. ប្រសិទ្ធី ( n ) [prɑsettʰii]
    decorating, equipping; causing to be successful.
  4. ប្រសិទ្ធី ( v ) [prɑsettʰii]
    to devote, dedicate; to equip, decorate; to congratulate


Prohok Solutions @2017 : Learn Khmer | Khmer Calendar