Khmer Dictionary: ប្រស់
Chuon Nath's Khmer-Khmer Dictionary
-
ប្រស់
( កិ.កិរិយាសព្ទ )
បង្ខាំងរក្សាទុកឲ្យរស់នៅបានយូរ ដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ : ប្រស់ត្រី, ប្រស់ក្ដាម, ប្រស់លលក ។
- ត្រីប្រស់ គុ. ត្រីដែលគេប្រស់ទុក ។ (ព. ប្រ.) ស្រោចស្រង់, សង្គ្រោះ, ដោះទុក្ខឲ្យមានជីវិតតទៅទៀតក៏ទុកដូចជាប្រស់ឲ្យរស់ដែរ : កូនហ្នឹង, កាលពីឆ្នាំទៅមួយនាយវាលង់ទឹកឈ្លក់កខក់ រកកល់នឹងស្លាប់ទៅហើយ, បានអ្នកបង់សំណាញ់ពីរនាក់ គេស្រង់ទាន់, វាក៏បានរស់នៅរៀងមក ដោយសារអ្នកស្រង់នោះគេប្រស់វា ។
- គ្រូប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូពេទ្យដែលព្យាបាលអ្នកឈឺធ្ងន់គួរស្លាប់ ឲ្យបានជារស់តមកទៀត : ពេទ្យជាគ្រូប្រស់មនុស្ស; ពេទ្យសត្វ ជាគ្រូប្រស់សត្វ...។
- ប្រោសប្រស់ (ព. ប្រ.) សង្គ្រោះឲ្យបានរួចផុតចាកគ្រោះថ្នាក់ធ្ងន់ឬឲ្យបានរួចផុតពីទ័លក្រ ។
- ឥសីប្រស់ ឬ - ទេវតាប្រស់ ឥសីស័ក្តិសិទ្ធិ ឬទេវតា ប្រស់មនុស្សឬសត្វដែលស្លាប់ហើយឲ្យរស់ឡើងវិញ (មានតំណាលក្នុងរឿងព្រេងឬក្នុងរឿងប្រតិដ្ឋ) ។
- ព្រះពុទ្ធទ្រង់ប្រោសប្រស់ (ព. ប្រ. ព្រះពុទ្ធទ្រង់ប្រៀនប្រដៅឲ្យមនុស្សលះទិដ្ឋិខុសចេញបាន (ដោយហេតុមនុស្សនោះ មានសេចក្ដីប្រមាទជ្រុល ដែលទុកដូចជាស្លាប់ស្រេចទៅហើយ ឲ្យដឹងខុសត្រូវឡើងទុកដូចជារស់ឡើងវិញ; មានរឿង អហឹសបុរស ដែលហៅថា អង្គុលិមាល ជាឧទាហរណ៍) ។
Headley's Khmer-English Dictionary
-
ប្រស់
( v ) [prɑh]
to keep alive (esp. to keep an animal alive for slaughtering at a later date); to revive, resuscitate; to bring back to life; to nurture.
-
ប្រស់
[prɑh]
to help / assist someone out of a dangerous situation