Khmer Dictionary: ប្រហែល
Chuon Nath's Khmer-Khmer Dictionary
-
ប្រហែល
( និ.និបាតសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រហេលី, ប្រហេលិកា ប្រើជា ន. “ប្រស្នា, ការសួរដណ្ដឹង; កល, កិច្ចកល, ឧបាយកល”) ដូចយ៉ាង, ដូចជា : ប្រហែលយ៉ាងអ្នកមិនគួរវានឹងហ៊ានមើលងាយសោះ ! ។ ប្រមាណជា, ស្មានជា, ទំនងជា : ប្រហែលប៉ុន្មាននាក់ ?, ប្រហែល ២០ នាក់; ប្រហែលជាគេនឹងមិនមកទេដឹង ?; ការនុះប្រហែលជា ៥ ថ្ងៃទៀតទើបហើយស្រេច ។ គុ. ឬ កិ. វិ. ដែលស្មើគ្នា, ដែលដូចគ្នា : មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។
Headley's Khmer-English Dictionary
-
ប្រហែល
( prenp )
[prɑhael]
about, approximately; resembling, similar to; nearly identical; almost
Eg. យើងកុំធ្វើម្ហូបច្រើនពេកអី តាមខ្ញុំស្មាន ភ្ញៀវមានប្រហែលតែ ៥០ នាក់យ៉ាងច្រើន: We don't have to fix too much food; I guess there will only be about 50 guests at most. -
ប្រហែល
( pvp )
[prɑhael]
maybe, probably, it is possible that, perhaps
Eg. ប្រហែលមិនយូរទេ ខ្មែរក្រហមនឹងសុខចិត្តចុះចាញ់ហើយ: Perhaps it won't be long before the Khmer Rouge agree to surrender.