Khmer Dictionary: ប្រឡាំងកាស
Chuon Nath's Khmer-Khmer Dictionary
-
ប្រឡាំងកាស
( ន.នាមសព្ទ )
ឈ្មោះមច្ឆជាតិមួយប្រភេទ មានស្នូកដូចអណ្ដើក តែស្នូកស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម, កើតនៅក្នុងសមុទ្រ; ឈ្មោលតោងជាប់ជានិច្ចអាស្រ័យតែនឹងញី ។ ព. ទ. បុ. ដូចសត្វប្រឡាំងកាស និយាយអំពីមនុស្សប្រុសដែលប្រចណ្ឌប្រពន្ធហួសពេក ប្រពន្ធទៅណាក៏ទៅជាមួយ មិនដែលឲ្យដាច់ឃ្លាតពីមុខ ប្រហែលដូចជាសត្វប្រឡាំងកាសឈ្មោល ដែលជាប់អាស្រ័យជាមួយតែនឹងញីមិនដែលដាច់ ។
-
ប្រឡាំងកាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលខុសបែបខុសរបៀប; ចាប់ចុងព្រយុងដើម :
- សម្លប្រឡាំងកាស គឺសម្លដែលស្លបង់គ្រឿងខុសបែប (មិនឆ្ងាញ់ពីសា);
- ធ្វើការប្រឡាំងកាស គឺធ្វើការអ្វីមួយចាប់ចុងព្រយុងដើម ខុសបែបខុសរបៀប ។
Headley's Khmer-English Dictionary
-
ប្រឡាំងកាស
( n )
[prɑlaŋ kah]
Southeast Asian horseshoe crab
-
ប្រឡាំងកាស
( adj )
[prɑlaŋ kah]
to be erroneous, mistaken, incorrect, wrong, not done according to the rules.
-
ប្រឡាំងកាស
( adv )
[prɑlaŋ kah]
incorrectly; out of sequence; in a disorganized manner