Khmer Dictionary: ប្រាំង
Chuon Nath's Khmer-Khmer Dictionary
-
ប្រាំង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ឈ្មោះរដូវក្ដៅរាំងឥតទឹកភ្លៀង; ដែលមាននៅក្នុងសម័យរាំងភ្លៀងឬទាក់ទងដោយរដូវរាំង ឥតមានទឹកភ្លៀង : រដូវប្រាំង, ខែប្រាំង ។
- ស្រែប្រាំង ស្រែសម្រាប់ស្ទូងបានតែក្នុងរដូវប្រាំង ។
- ស្រូវប្រាំង, ពោតប្រាំង ស្រូវ, ពោត ដែលសន្ទូង ដែលដាំក្នុងរដូវប្រាំង ។ ព. ទ. បុ.
- មនុស្សប្រាំង ឬ - មនុស្សខែប្រាំង មនុស្សដែលកំណាញ់ស្វិតស្វាញ សូម្បីមានស្មូមមកឈរស្រែកសូមទាននៅមុខផ្ទះ ក៏ឥតដែលឲ្យទានដល់តិចតួចឡើយ (និយាយដោយកាត់ខ្លីថា : ប្រាំង, ខែប្រាំង ឬ មនុស្សរាំងភ្លៀង ឬថាត្រឹមតែ រាំងភ្លៀង ក៏បាន) ។
- ខែប្រាំងរាំងឫស (ព. សា.) ខែប្រាំងរាំងក្រទាំងដីស្ងួតរាល់អន្លើ ។
Headley's Khmer-English Dictionary
-
ប្រាំង
( adj )
[praŋ]
to be arid, (hot and) dry.
-
ប្រាំង
[praŋ]
to be miserly.
-
ប្រាំង
( n )
[praŋ]
dry season