Khmer Dictionary: ប្រីជា
Chuon Nath's Khmer-Khmer Dictionary
-
ប្រីជា
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរិជ្ញា; បរិញ្ញា) ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់ ។
- ប្រីជាញាណ ប្រីជានិងញាណ ឬញាណដែលអាស្រ័យនឹងប្រីជា, សេចក្ដីដឹងព្រោះប្រីជា; (រ. ស.) : ព្រះប្រីជា ឬ ព្រះប្រីជាញាណ ។ សម្រាប់ប្រើជាឋានន្តរនៃមន្ត្រីខាងក្រុមរាជបណ្ឌិតក្នុងកម្ពុជរដ្ឋតាំងពីបុរាណសម័យរហូតមកជា : ព្រះជំនិតប្រីជា; ឧកញ៉ាសុត្តន្តប្រីជា, ឧកញ៉ា សុធម្មប្រីជា ។ល។
Headley's Khmer-English Dictionary
-
ប្រីជា
( n ) [prəycie]
intellect, intelligence, clear understanding; comprehension; clear consciousness, lucid mind