Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រោស

Chuon Nath's Khmer-Khmer Dictionary
  1. ប្រោស ( កិ.កិរិយាសព្ទ )
    អនុគ្រោះ, រាប់អាន​ដោយ​មេត្តា​ប្រណី, ស្រោច​ស្រង់ : ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​សត្វ, ស្ដេច​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់ ។
    - ប្រោស​ប្រាណ ប្រោស​ឲ្យ​មាន​ជីវិត; ប្រោស​ដោយ​មេត្តា​ប្រណី, រាប់អាន​ខ្លាំង (ច្រើន​ប្រើ​ជា រ. ស.) ។
    - ប្រោស​សត្វ ! ពាក្យ​សម្រាប់​គ្រហស្ថ​ស្រែក​និមន្ត​ភិក្ខុ​សាមណេរ​ដែល​កំពុង​ដើរ​បិណ្ឌបាត ឲ្យ​ឈប់​រង់​ចាំ​ទទួល​ចង្ហាន់ : លោក​ម្ចាស់, និមន្ត​ប្រោស​សត្វ​សិន ! ឬ​ថា ទាន​ប្រោស​សត្វ​សិន ! ។
    - សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ពាក្យ​អាលបនៈ​ពោល​ក្រើន​ជាមុន សម្រាប់​ជន​ទាំងពួង និយាយ​ក្រាប​បង្គំ​ទូល​ផ្ទាល់​ចំពោះ​ព្រះ​ភក្រ្ត​ក្សត្រិយ៍​ទ្រង់​រាជ្យ ។
    - សូម​ទ្រង់​មេត្តា​ប្រោស សម្រាប់​ប្រជា​ពលរដ្ឋ និយាយ​ពិត​ទូល​ព្រះ​រាជ​វង្សានុវង្ស ។
    - សូម​ទាន​មេត្តា​ប្រោស សម្រាប់​មន្ត្រី​ស័ក្តិ​តូច ឬ​ប្រជា​ពលរដ្ឋ​និយាយ​ជម្រាប​មន្ត្រី​ស័ក្តិ​ធំ​ទី​រដ្ឋមន្ត្រី ។
    - ទាន​ប្រោស សម្រាប់​ប្រជាជន និយាយ​ជម្រាប​មន្រ្តី​ស័ក្តិ​ធំ​ក្រៅ​ពី​រដ្ឋមន្ត្រី ។ល។ បំបរ​បង់​ក៏​ហៅ​ថា ប្រោស ដែរ : ប្រោស​មនុស្ស​ទោស គឺ​បំបរ​បង់​មនុស្ស​ទោស​ឲ្យ​ទៅ​ក្នុង​ទី​ណា​មួយ​ដាច់​សង្វែង យ៉ាង​ដូច​កោះ​ក្នុង​សមុទ្រ​ជាដើម ។
    - យក​ឆ្មា​ទៅ​ប្រោស យក​ឆ្មា​ទៅ​លែង​បំបរ​បង់​ចោល : យក​ឆ្មា​ទៅ​ប្រោស កុំ​យក​ឆ្កែ​ទៅ​ជា​មួយ​ផង...។
Headley's Khmer-English Dictionary
  1. ប្រោស ( v ) [praoh]
    to revive (a victim); to spare, show mercy, be kind to; to give aid, save, rescue
  2. ប្រោស ( v ) [praoh]
    to abandon; to exile, banish


Prohok Solutions @2017 : Learn Khmer | Khmer Calendar