Khmer Dictionary: ប្លុង
Chuon Nath's Khmer-Khmer Dictionary
-
ប្លុង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លង អ. ថ. ប្លុង “ដាក់ចុះ, លះបង់, ចោល; ពិចារណា; ទុកចិត្ត, ស៊ុបចិត្ត; រំលាយសព...”) លបដាក់អ្វីៗ មិនឲ្យគេដឹងឈ្មោះខ្លួន : ប្លុងឆ្នោត, ប្លុងសំបុត្រ; ចោរយករបស់មកប្លុងឲ្យវិញ ។ ដាក់វត្ថុអ្វីមួយឲ្យជាទេយ្យទានចំពោះបព្វជិត ដោយមិនបាច់ប្រគេនផ្ទាល់ គ្រាន់តែឲ្យសញ្ញាឲ្យលោកទស់យក ឬលបដាក់ឲ្យលោកទស់យកដោយមានធ្វើសញ្ញាឲ្យដឹងថា ខ្លួនបរិច្ចាគឲ្យជាទានហើយ : យកចីវរមួយត្រៃទៅដាក់ប្លុងក្នុងវត្តចំពោះសង្ឃ ។
- ប្លុងខ្លួន ប្រគល់ខ្លួនស៊ប់ ។
- ប្លុងចិត្ត ចុះចិត្តស៊ប់, ជឿស៊ប់ ។
- ប្លុងជីវិតជាមួយ ស៊ូស្លាប់ជាមួយ ។
-
ប្លុង
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមានដើមមូលៗ មានមើមប្រើជាអាហារបាន : មើមប្លុង ។ បណ្ដូលដើមស្រូវដែលចេញជាស្លឹកមូលៗ ពាយខូចលែងចេញផ្កាក៏ហៅ ប្លុង ដែរ : ស្រូវកើតប្លុង ។
Headley's Khmer-English Dictionary
-
ប្លុង
( v )
[ploŋ]
to do / give (something to someone) secretly / without being noticed, do something furtively / anonymously / stealthily; to discard, throw away; to abandon
-
ប្លុង
( adj )
[ploŋ]
to be completely absorbed in; completely convinced
-
ប្លុង
( n )
[ploŋ]
kind of small tree (Memecylon edule; its leaves are used to prepare a red dye for silk)
Reference: ដើមប្លុង -
ប្លុង
( n )
[ploŋ]
kind of aquatic plant with a round stem and edible tubers (Cyperus esculentus)
Reference: ដើមប្លុងស៊ី មើម -
ប្លុង
( n )
[ploŋ]
term for a rice plant which produces leaves but no flowers
Reference: ស្រូវ កើតប្លុង -
ប្លុងៗ
( adj )
[ploŋ - ploŋ]
to be weak (of a color or of fire), glowing dimly; flickering, twinkling