Khmer Dictionary: ពាហុជៈ
Chuon Nath's Khmer-Khmer Dictionary
-
ពាហុជៈ
( ន.នាមសព្ទ )
[ពាហ៊ុជៈ ]
or ពាហុសម្ភព
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពាហុជ ឬ ពាហុសម្ភវ) អ្នកដែលកើតអំពីព្រះពាហានៃព្រហ្ម គឺក្សត្រិយ៍, មនុស្សជាតិក្សត្រិយ៍ (ហៅដោយប្រតិដ្ឋថា តាមលទ្ធិរបស់ពួកមនុស្សអ្នកមជ្ឈិមប្បទេស ក្នុងបុរាណសម័យយូរហើយ ដែលព្រមគ្នាជឿថា ពូជព្រាហ្មណ៍, កាលដែលកើតដំបូងបំផុត, កើតអំពីព្រះឱស្ឋព្រហ្ម; ពូជក្សត្រិយ៍កើតអំពីព្រះពាហាព្រហ្ម; ពូជវេស្សៈឬវៃស្យៈកើតអំពីព្រះឱរុព្រហ្ម; ពូជសុទ្ទៈឬសូទ្រៈ កើតអំពីព្រះបាទព្រហ្ម...; មនុស្សទាំង ៤ ពួកនេះ សំ. ហៅ កុលវគ៌; បា. ហៅ កុលវគ្គ “ពួកនៃត្រកូល” ឬ សំ. ហៅ វណ៌; បា. ហៅ វណ្ណ “ព័ណ៌ឬសម្បុរគឺសម្បុរនៃសម្លៀកបំពាក់” ។
Headley's Khmer-English Dictionary
-
ពាហុជៈ
( n )
[piehuʔceaʔ]
- detail »
king; royalty