Khmer Dictionary: ព្រម
Chuon Nath's Khmer-Khmer Dictionary
-
ព្រម
( កិ.កិរិយាសព្ទ )
សុខចិត្ត, អនុលោមតាម, យល់តាម, មិនទទឹងទាស់ : ព្រមយក, ព្រមទៅ, ព្រមឲ្យ ។
- ព្រមព្រៀង រួមចិត្តគំនិតជាមួយ, ស្រុះស្រួលជាមួយ ។
-
ព្រម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្មើគ្នា, ទាន់គ្នា, ដំណាលគ្នា, ជាមួយគ្នា; គ្រប់សព្វ, គ្រប់គ្រាន់ : ចេញព្រមគ្នា, មកដល់ព្រមគ្នា, ចូលដេកព្រមគ្នា, ថាព្រមៗគ្នា, ដើរបោះជំហានព្រមៗគ្នា ។ គ្រប់ព្រម, ទាំងព្រម គ្រប់សព្វ, ទាំងគ្រប់ ។ ព្រមចូល ចួបជុំមូលគ្នា, គ្រប់គ្រាន់ ។ ព្រមទាំង មានទាំង, ថែមទាំង : អាពុកព្រមទាំងកូនផង ។ ប្រកបព្រមដោយ បរិបូណ៌ដោយ ។
Headley's Khmer-English Dictionary
-
ព្រម
( initverb )
[prɔɔm]
to agree / consent / approve
Eg. ប៉ុន្តែ តើខ្មែរនៅក្នុងស្រុកព្រមឲ្យវៀតណាមដកទ័ពចេញភ្លាមឬទេ?: But, will the Cambodians in the country agree to allow Vietnam to withdraw its army immediately? -
ព្រម
( v )
[prɔɔm]
to go along with, accompany; to go well with.
-
ព្រម
( adj )
[prɔɔm]
to be together, general, common, jointly agreed; sufficient, simultaneous; together with.
-
ព្រម
( adv )
[prɔɔm]
together, in unison, simultaneously
-
ព្រមរ
( n )
[prɔmɔɔ]
mixture of boiled resin and wax which is used to fill holes in silver work
-
ព្រមាន
( v )
[prɔmien]
to let someone know beforehand, give advance notice, to warn; to complain
-
ព្រមឹក
( adj )
[prɔmɨk]
to be very black, dirty black