Khmer Dictionary: ព្រហែត
Chuon Nath's Khmer-Khmer Dictionary
-
ព្រហែត
( គុ.គុនសព្ទ )
[--ហ៊ែត ]
ដែលមានរសជាតិ ឬក្លិនស្ទើរមិនប្រាកដ, មិនស៊ប់ទៅខាងណា គឺមិនប្រាកដជាប្រៃ ឬភ្លាវ, ជូរ ឬចត់, ក្រពុល ឬហាងជាដើម : រសព្រហែត; ក្លិនព្រហែត, ធុំព្រហែត ។
- មាត់ព្រហែត ឬ - ព្រហែតមាត់ មាត់ដែលព្រហាតមិនចាប់រសជាតិ គឺដឹងរសមិនប្រាកដ ព្រោះជិវ្ហាបសាទប្រែប្រួលខុសប្រក្រតី ដោយហេតុទាស់មានទើបនឹងស្វាងគ្រុនជាដើម ។
- ព្រហែតៗ (ព្រហ៊ែត-ព្រហែត) ដែលមានអាការស្ពែតៗ (ប្រើចំពោះតែមុខនិងមាត់) : ធ្វើមុខព្រហែតៗ, ធ្វើមាត់ព្រហែតៗ ។
Headley's Khmer-English Dictionary
-
ព្រហែត
( adj )
[prɔhɛɛt]
to be bland, flavorless, tasteless; pale and weak, exhausted (describing someone's appearance)