Khmer Dictionary: មង្ឃុត
Chuon Nath's Khmer-Khmer Dictionary
-
មង្ឃុត
( ន.នាមសព្ទ )
[មង់-ឃុត ]
ឈ្មោះឈើដំណាំមួយប្រភេទស្លឹកស្រដៀងនឹងព្រូសឬព្រហូត ផ្លែចេញផ្ទាល់ពីមែកនិងដើម (ដូចល្វា), ផ្លែមូលៗសំបកក្រាស់ សម្បុរក្រហមចាស់មានរសចត់, សាច់ខាងក្នុងជាក្លែបៗ សម្បុរ-ស មានរសផ្អែមលាយជូរបន្តិចៗ សម្រាប់បរិភោគជាអាហរ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរ ប៉ុន្តែមានផ្លែពុំសូវថ្លោស ។
Headley's Khmer-English Dictionary