Khmer Dictionary: មារ
Chuon Nath's Khmer-Khmer Dictionary
-
មារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើររារាំង; ការសម្លាប់; សេចក្ដីស្លាប់; ... ។ អ្នករារាំង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។
- មារជិ, មារជិត, មារជិន (មារៈ--) អ្នកឈ្នះមារ (ព្រះពុទ្ធ) ។
- មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ ព. ប្រ. ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារជ្រែក ឬមានមារមកជ្រែក ក៏បាន : កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែកឲ្យទាស់ការអស់ ! ។
- មារធីតា (មារៈធីដា) កូនស្រីរបស់មារ ។
- មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងពួកសត្វ ។ ឈ្មោះគម្ពីរ ឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។
- មារវិជ័យ (មារៈ--) ជម្នះមារ; អ្នកឈ្នះមារ (ព្រះពុទ្ធ) ។ ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬព្រះពុទ្ធរូបមារវិជ័យ (ព្រះពុទ្ធរូបផ្ចាញ់មារ) ។
- មារសេនា (មារៈសេន៉ា) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។
- មារាធិរាជ ក្រុងមារ ។ល។
Headley's Khmer-English Dictionary
-
មារ
( n )
[mie]
evil; death; illusion; the devil, Māra (the `Tempter,' enemy of the Buddha); murderer; one who prevents others from doing good; preventing; barrier, obstacle
-
មារគា
( n )
[miekie]
way, route, method
-
មារយាទ
( n )
[mieyiet]
character, behavior, conduct, manner; rule, control
Eg. លោកស៊ឺនសានថាដើម្បីឲ្យរាស្ត្របោះឆ្នោត បានរាស្ត្រហ្នឹងត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវថាមានសញ្ជាតិជាខ្មែរកើតនៅស្រុកខ្មែរ មានគំនិតមារយាទល្អត្រឹមត្រូវ មានអាយុយ៉ាងតិច ១៨ ឆ្នាំ: Mr. Son Sann says that in order for the people to vote, they must have documents proving that they are Cambodian citizens, that they were born in Cambodia, that they have good character, and that they are at least 18. -
មារយាទ
( n )
[mieyiet]
boundary, limit