Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មុហុត្តវិជាតវាទី

Chuon Nath's Khmer-Khmer Dictionary
  1. មុហុត្តវិជាតវាទី ( ន.នាមសព្ទ ) [មុហ៊ុត-តៈវិ ជាតៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មុហត្ត “មួយ​រំពេច, ភ្លាម” + វិជាត “ប្រសូត​ហើយ” + វាទី “អ្នក​ស្ដី, អ្នក​ចេះ​ស្ដី”; មុហុត៌ + វិជាត + វាទិន៑) គ្រាន់​តែ​ប្រសូត​មក​ភ្លាម​ក៏​ចេះ​ស្ដី​ភ្លាម បាន​តែ​ប៉ុន្មាន​ម៉ាត់​ក៏​លែង​ស្ដី​កើត​ទៅ​វិញ លុះ​ដល់​កាល​កំណត់​នៃ​វយ​វឌ្ឍនាការ​ដែល​ចេះ​ស្ដី ទើប​ចេះ​ស្ដី​ជា​និច្ច​ទៅ ។ ពាក្យ​នេះ​ជា​វិសេស​គុណ​សម្បត្តិ​នៃ​ព្រះ​ពោធិ​សត្វ គឺ​អង្គ​ព្រះ​សក្យមុនី-សិទ្ធត្ថ​គោតម-សម្ពុទ្ធ កាល​ដែល​ព្រះ​អង្គ​អន្ទោល​ចាប់​ព្រះ​ជាតិ​ក្នុង​សំសារ​ភព, មាន​ត្រឹមតែ ៣ ជាតិ​ប៉ុណ្ណោះ​ទេ​ដែល​ព្រះ​អង្គ​ប្រសូត​មក​ភ្លាម ចេះ​ស្ដី​ភ្លាម គឺ​កាល​ដែល​ព្រះ​អង្គ​ចាប់​ជាតិ​ជា​មហោសថ​បណ្ឌិត​ម្ដង, ជា​ព្រះ​វេស្សន្តរ​ម្ដង, បច្ឆិម​ជាតិ​ជា​ព្រះ​សិទ្ធត្ថៈ-គោតម​ម្ដង; ពោធិ​សត្វ​ទាំង ៣ ជាតិ​នេះ​មាន​ព្រះ​វិសេស​នាម​ថា មុហុត្ត​វិជាត​វាទី (ព. ពុ.) ។
Headley's Khmer-English Dictionary
  1. មុហុត្តវិជាតវាទី ( n ) [muʔhuttaʔviʔcietaʔvietii]
    infant who is able to speak immediately upon birth (usually refers to Prince Vessantara or the Buddha)


Prohok Solutions @2017 : Learn Khmer | Khmer Calendar