Khmer Dictionary: មូរ
Chuon Nath's Khmer-Khmer Dictionary
-
មូរ
( កិ.កិរិយាសព្ទ )
ចាប់បង្វិលឲ្យកើតជារបុំ : មូរកន្ទេល, មូរត្បាញ ។ ប្រមូលថ្នាំជក់ឲ្យកើតជាបារី : មូរបារី ។ ចាប់សំពត់លាត់ត្រឡប់មុខប្រមូលចូលក្នុងច្រើនស្រទាប់ : មូរដៃអាវ, មូរជើងខោ ។ ន. ឈ្មោះក្ដារជាគ្រឿងតម្បាញសម្រាប់មូរអន្ទង : ក្ដារមូរ ។
- មូរនប កិ. វិ. (ព. ប្រ.) ដែលរមៀលផ្កាប់ផ្ងារប្រមូលដូចគេចូលក្នុងនបប្រមៀលខ្លួន : ដួលមូរនបពពូនលើគ្នា ។
- មូរមុខ គុ. ដែលមានអៀនខ្មាសខ្មូរមុខ ឬដែលរួញខ្វេរមុខមិនហ៊ានចូលទៅរកអ្នកដទៃឬមិនហ៊ានស្ដីនិយាយ : ក្មេងមូរមុខ, មនុស្សមូរមុខ ។
Headley's Khmer-English Dictionary
-
មូរ
( v )
[muu]
to roll up (e.g. sleeves, tobacco into a cigarette)
-
មូរ
[muu]
-
មូរតី
( n )
[muureaʔdəy]
thing, object; appearance; image, figure, statue, puppet; toy
-
មូរ៉ា
See: មោរ៉ា