Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មួយ​ក្លាយជា​ដប់

Chuon Nath's Khmer-Khmer Dictionary
  1. មួយ​ក្លាយជា​ដប់
    ពាក្យ​ទំនឹម​ទំនៀម​ជា​បរម្បារា​ត​ៗ​មក, មាន​អត្ថន័យ​ជា​សេចក្ដី​តំណាល​ថា មាន​បុរស​ម្នាក់ បាន​ដុំ​មាស​មក​កប់​ទុក​នៅ​ទី​ស្ងាត់​មួយ​កន្លែង, ចង់​ដឹង​ចរិយា​របស់​ប្រពន្ធ, ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា “អញ​ចូល​ទៅ​ជុះ​ក្នុង​ព្រៃ​ក្បែរ​ផ្លូវ ស្រាប់​តែ​មាន​ក្អែក​មួយ​ចេញ​មក​មុន​អាចម៍ ហើរ​ប្រិច​បាត់​ទៅ” --ប្រពន្ធ​មាត់​ឥត​គម្រប ក៏​និយាយ​តំណាល​ប្រាប់​គេ​តាម​សម្ដី​ប្ដី​ប្រាប់, អ្នក​ឯ​ទៀត​ៗ​ក៏​ចេះ​តែ​និយាយ​ប្រាប់​គ្នា​ត​ៗ​ទៅ​ទៀត, ពី​ក្អែក​មួយ​ទៅ​ជា​ក្អែក​ពីរ​ក្អែក​បី រហូត​ដល់​ក្អែក​ដប់... ចំណេរ​កាល​ត​ៗ​មក ក៏​ជាប់​មាន​ពាក្យ​ដែល​ពន្លូត​បំផ្លើស​ថា មួយ​ក្លាយ​ជា​ដប់ ឬ​ក្អែក​មួយ​ជា​ក្អែក​ដប់; គេ​និយាយ​ថា​កុំ​ជឿ​អី​មួយ​ក្លាយ​ជា​ដប់​ទេ ឬ​ថា ក្អែក​មួយ​ជា​ក្អែក​ដប់​ទេ, មាន​ន័យ​ថា សម្ដី​ឬ​ដំណឹង​អ្វី​ដែល​ឮ​ត​ពី​មួយ​មក​មួយ​ពុំ​ទាន់​ប្រាកដ​ទេ កុំ​អាល​ប្រញាប់​ជឿ​ភ្លាម​ៗ ត្រូវ​ពិនិត្យ​មើល​ឲ្យ​ហ្មត់​ចត់​សិន... (មាន​ព្រះ​បរម​ពុទ្ធោវាទ​ដូច​ក្នុង កាលាម​សូត្រ ជាដើម​ក៏​ថ្លែង​ពី​រឿង​បែប​នេះ​ច្រើន) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar