Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មេត្តា

Chuon Nath's Khmer-Khmer Dictionary
  1. មេត្តា ( ន.នាមសព្ទ ) [មេត-តា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មៃត្រ) មេត្រី, សេចក្ដី​រាប់​រក, សេចក្ដី​រាប់អាន​គ្នា, សេចក្ដី​ប្រណី, បំណង​ចង់​ឲ្យ​អ្នក​ដទៃ​បាន​សេចក្ដី​សុខ-ចម្រើន​ដូច​ខ្លួន​ដែរ : មាន​មេត្តា, ផ្សាយ​មេត្តា ថា ខ្ញុំ​ចង់​បាន​សុខ​ស្ងប់​យ៉ាង​ណា​មិញ, សូម​ឲ្យ​សព្វ​សត្វ​ទាំងឡាយ​បាន​សុខ​ស្ងប់ ដូច​ខ្ញុំ​ចង់​បាន​នុះ​ដែរ​ទៅ ! (មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក) ។
    - មេត្តា​កាយ​កម្ម, មេត្តា​វចី​កម្ម, មេត្តា​មនោ​កម្ម (មេតតាកាយ៉ៈក័ម; --វៈចីក័ម; --មៈនោ ក័ម) អំពើ​ដែល​ធ្វើ​ដោយ​កាយ, ដោយ​វាចា, ដោយ​ចិត្ត​ប្រកប​ដោយ​មេត្តា...; (ប្រសិន​បើ​មនុស្ស​រាល់​រូប​សុទ្ធ​តែ​មាន មេត្តា ដូច​គ្នា សម​មនុស្ស​ក្នុង​សកល​លោក នឹង​ពុំ​មាន​ជម្លោះ​ប្រកែក, កើត​ក្ដីក្ដាំ​និង​ចម្បាំង​ឡើយ, ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សរសើរ មេត្តា ថា​ជា គុណ​ធម៌​ញ៉ាំង​សត្វ​លោក​ឲ្យ​បាន​សុខ​ស្ងប់​រាល់​ទិវា​រាត្រី; មនុស្ស​គ្រប់​រូប​ប្រាណ​គួរ​តែ​ពេញ​ចិត្ត​ចំពោះ មេត្តា គួរ​ញ៉ាំង​ចិត្ត​ឲ្យ​ដិត​ជាប់​ជា​និច្ច​និរន្តរ៍​ចំពោះ មេត្តា) ។
    - មេត្តា​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​មេត្តា, ចិត្ត​មាន​មេត្តា ។
    - មេត្តា​ធម៌ ធម៌​ប្រកប​ដោយ​មេត្តា គឺ​ចិត្ត​ប្រកប​ដោយ​មេត្តា​នុះ​ឯង ។
    - មេត្តា​ប្រោស ប្រោស​ប្រាណ​ដោយ​មេត្តា : ទ្រង់​ព្រះ​មេត្តា​ប្រោស, សូម​ទ្រង់​មេត្តា​ប្រោស; សូម​ទាន​មេត្តា​ប្រោស ។
    - មេត្តា​ភាវនា ការ​ចម្រើន​មេត្តា, ដូច​យ៉ាង​រំពឹង​ថា សូម​ឲ្យ​សត្វ​ទាំងឡាយ​បាន​សេចក្ដី​សុខ​រាល់​គ្នា ! ... ។
    - មេត្តា​វិហារី អ្នក​ដែល​សម្រេច​ឥរិយាបថ​នៅ​ដោយ​មេត្តា គឺ​អ្នក​ដែល​មាន​មេត្តា​គ្រប់​ឥរិយាបថ​ទាំង ៤ (ដើរ, ឈរ, អង្គុយ, ដេក); បើ​ស្ត្រី​ជា មេត្តា​វិហារិនី ។ល។ ខ្មែរ​ប្រើ​ពាក្យ មេត្តា ជា កិ. ក៏​មាន : សូម​លោក​មេត្តា ... ; ប្រើ​ជា គុ. ក៏​មាន : មាន​ចិត្ត​មេត្តា ។ល។
Headley's Khmer-English Dictionary
  1. មេត្តា ( v ) [meittaa]
    to forgive; to pity, feel compassion for, have mercy on.
  2. មេត្តា ( initverb ) [meittaa]
    would you be so kind as to ..., please ....
  3. មេត្តា ( n ) [meittaa]
    compassion; mercy; sympathy


Prohok Solutions @2017 : Learn Khmer | Khmer Calendar