Khmer Dictionary: មោឃ
Chuon Nath's Khmer-Khmer Dictionary
-
មោឃ
( គុ.គុនសព្ទ )
[មោឃៈ ឬ មោក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត : អ្នកគ្រាន់បើ, ខ្ញុំមោឃ ។
- មោឃ ! ឬ - អាមោឃ ! ចោលម្សៀត ! ឬអាហារចោលម្សៀត ! (ព. ទ្រ. ម.) ។
- មោឃកម្ម (មោឃៈក័ម) ការឥតប្រយោជន៍, ការឥតអំពើ ។
- មោឃជិណ្ណ (មោឃៈជិន) ឬ - មោឃព្រឹទ្ធ (មោឃៈព្រឹត) ចាស់ឥតអំពោះ (ចាស់ត្នោតចាស់ដូង) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា
- មោឃជិណ្ណា ឬ - មោឃព្រឹទ្ធា ។
- មោឃបុរស (មោឃៈបុរ៉ស់; បា.--បុរិស; សំ. --បុរុឞ) បុរសឥតអំពើ, បុរសសោះសូន្យ (ចាកប្រយោជន៍ ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ), ប្រុសចោលម្សៀត ។
- មោឃវាទ ឬ - មោឃវាចា (មោឃៈ--) ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត ។
- មោឃវាទី (មោឃៈ--) អ្នកដែលពោលពាក្យឥតប្រយោជន៍; បើស្ត្រីជា មោឃវាទិនី ។
- មោឃសញ្ញា (មោឃៈស័ញ-ញ៉ា) សញ្ញា ឬសន្យាឥតអំពើ គឺសន្យាឥតប្រយោជន៍ទទេគ្មានផ្លូវសេចក្ដីនឹងសើរើ ឬប្ដឹងតវ៉ាបាន ។ល។
Headley's Khmer-English Dictionary
-
No matching entries found!