Khmer Dictionary: ម្រឹគ
Chuon Nath's Khmer-Khmer Dictionary
-
ម្រឹគ
( ន.នាមសព្ទ )
[ម្រ៉ឹក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ម្ឫិគ; មិគ) សត្វចតុប្បាទព្រៃទួទៅមានសីហៈ, ខ្លា, ឈ្លូស, ប្រើស, ក្ដាន់, រមាំង ជាដើម : ពួកម្រឹគ, ហ្វូងម្រឹគ; ព្រានម្រឹគ; បើញីជា ម្រឹគី ។ ម្រឹគជាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិគជាត) ។
- ម្រឹគជីវ័ន (ម្រឹគៈ--) អ្នកចិញ្ចឹមជីវិតដោយការបាញ់ម្រឹគយកសាច់ជាដើមលក់ដូរ (ព្រានម្រឹគ) ។
- ម្រឹគទាយ ពន ឬ--វ័ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិគទាយពន) ។
- ម្រឹគព័ន្ធន៍ (ដូចគ្នានឹង មិគព័ន្ធន៍ ដែរ) ។
- ម្រឹគរាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិគរាជ) ; បើញីជា ម្រឹគរាជិនី (ស្ដេចម្រឹគញី) ។
- ម្រឹគីម្រឹគា ពួកម្រឹកញីនិងម្រឹកឈ្មោល ។
- ម្រឹគេន្រ្ទ (--គេន) ស្ដេចម្រឹគ (ច្រើនសំដៅសត្វសីហៈ) ។ល។
Headley's Khmer-English Dictionary