Khmer Dictionary: រស្សសញ្ញា
Chuon Nath's Khmer-Khmer Dictionary
-
រស្សសញ្ញា
( ន.នាមសព្ទ )
[រ័ស-សៈ ស័ញ-ញ៉ា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ, ...”; ហ្រស្វ + សំជ្ញា) គ្រឿងសម្គាល់ឲ្យដឹងថាមានសំឡេងខ្លី ។ ពាក្យនេះវេយ្យាករណបណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ (់) សម្រាប់ប្រើបំបែរសំឡេងវែងឲ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីរនេះដូចជា : អត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ ជាដើម (ហៅថា សង្កត់ ឬ បន្តក់ ក៏បាន; សៀមហៅ ម៉ៃឯក អ. ថ. ម៉ៃអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រស្សៈ និង សញ្ញា ផង) ។
Headley's Khmer-English Dictionary
-
No matching entries found!