Khmer Dictionary: រហស្ស
Chuon Nath's Khmer-Khmer Dictionary
-
រហស្ស
( ន.នាមសព្ទ )
[រៈហ័ស ឬ រៈហ័ស-សៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រហស្យ) សេចក្ដីស្ងាត់, ការសម្ងាត់, ការកំបាំង, ការលាក់លៀម ។ គុ. ស្ងាត់, ដែលកំបាំង ។
- រហស្សកម្ម (រៈហ័ស-សៈក័ម) អំពើកំបាំង, ការសម្ងាត់, អំពើដែលបិទបាំងមិនឲ្យអ្នកណាដឹង ។
- រហស្សការណ៍ (រៈហ័ស-សៈកា) ហេតុឬដំណើរកំបាំង ។
- រហស្សគុណ (រៈហ័ស-សៈគុន) គុណដ៏កំបាំង គឺគុណដែលមានប្រាកដ តែឥតអ្នកណាដឹង ឬដែលមានគេបំបិទបំបាំងមិនឲ្យលេចឮ ។
- រហស្សចិន្តា (--ចិន-ដា) គំនិតស្ងាត់ ។ រហស្សទោស ទោសកំបាំង; ទោសដែលលាក់បំបិទមិនឲ្យគេដឹង ។
- រហស្សភាព ភាវៈស្ងាត់, ដំណើរសម្ងាត់ ។
- រហស្សភេទ ដំណើរបែកខ្ចាយការសម្ងាត់ ។
- រហស្សមន្តី (--ម៉ន់-តី) អ្នកមានគំនិតស្ងាត់ គឺអ្នកដែលលបគិតការសម្ងាត់; បើស្ត្រីជា
- រហស្សមន្តិនី ។
- រហស្សមិត្ត ឬ
- --មិត្រ មិត្រទំនុកទុកចិត្ត, មិត្រស្និទ្ធ ។
- រហស្សង្គ (រៈហ័ស-សង់ ឬ--សង់គៈ; < រហស្ស + អង្គ) អវយវៈកំបាំង (អង្គជាត, គុយ្ហប្បទេស) ។
- រហស្សូបាយ (រៈហ័ស-សូ--; < រហស្ស + ឧបាយ) ឧបាយសម្ងាត់, កិច្ចកលកំបាំង, ល្បិចសម្ងាត់ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!