Khmer Dictionary: រហូត
Chuon Nath's Khmer-Khmer Dictionary
-
រហូត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
របូត ឬដែលរបូតឃ្លាតចាកទីចាកកន្លែង ដែលដោត, ស៊ក, ចង, ក្រង, រែង ដូចគេចាប់ហូតចេញ : ត្រីរហូតពីត្រណោត, រនាបរហូតពីរបែង, ដាវរហូតចេញពីស្រោម ។
-
រហូត
( និ.និបាតសព្ទ )
ឥតទើសឥតទាក់ពីម្ខាងទៅម្ខាងឬពីដើមដល់ចុង; ដរាបដល់: ពីក្មេងរហូតដល់ចាស់; ទៅបានរហូត ។
Headley's Khmer-English Dictionary
-
រហូត
( prenp )
[rɔhoot]
until, up to, all the way to, as far as, through.
-
រហូត
( adv )
[rɔhoot]
to the very end, for ever; all the time; without intermission; from then on, permanently
Eg. ស្អែកនេះខ្ញុំនៅផ្ទះរហូត: Tomorrow I will be at home all day long. -
រហូត
( v )
[rɔhoot]
to fall out; to become loosened or detached; to escape