Khmer Dictionary: រហោ
Chuon Nath's Khmer-Khmer Dictionary
-
រហោ
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឬប្រើជា និ. ក៏បាន (រហស៑) ស្ងាត់, កំបាំង, ទីស្ងាត់, ទីកំបាំង ។ សម្រាប់ប្រើផ្សំនឹងនាមនាមឲ្យជាបទសមាស, ដូចជា រហោកម្ម, រហោការណ៍ ដូចគ្នានឹងរហស្សកម្ម, រហស្សការណ៍ ដែរ ។
- រហោគត (--គៈតៈ ឬ--គត់) ដែលទៅឬនៅក្នុងទីស្ងាត់, ក្នុងទីកំបាំង។រហោឋាន ដូចគ្នានឹង រហស្ថាន ដែរ ។
- រហោភាព (--ភាប) ភាវៈស្ងាត់ឬកំបាំង; ដំណើរសម្ងាត់, សេចក្ដីកំបាំង, សេចក្ដីវិវេក (ដូចគ្នានឹង រហស្សភាព ដែរ) ។ល។
Headley's Khmer-English Dictionary
-
រហោ
( adj )
[rɔhao]
to be uninhabited, deserted; isolated, remote; quiet; hidden.
-
រហោ
( n )
[rɔhao]
quiet / secluded place; solitude
-
រហោក
( adj )
[rɔhaok]
to be pierced through; worn-out, loose
-
រហោល
( adj )
[rɔhaol]
to be sparse, thin (referring to foliage or trees which do not grow close together)
-
រហោស
( adj )
[rɔhɑh]
to be soft, friable, crumbly, not compact, loose, not tightly wound