Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាយ

Chuon Nath's Khmer-Khmer Dictionary
  1. រាយ ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​ៗ​ពីស​ពាស​មិន​មូល​គ្នា, ឥត​សណ្ដាប់​ធ្នាប់ : រាយ​អីវ៉ាន់​ពេញ​ផ្ទះ, ក្មេង​រាយ​សំរាម​កញ្ជាំ​មុខ​ផ្ទះ ។ ធ្វើ​ឲ្យ​ជា​របៀប​រៀង​គ្នា, ឲ្យ​ហូរ​ហែ : ដាក់​ចាន​រាយ​ជា​ជួរ; រាយ​ទំនុក​ច្រៀង ។ រាយ​ការណ៍​ថ្លែង​រៀប​រាប់​សេចក្ដី​តាម​ដំ​ណើរ​ឬ​តាម​កិច្ច​ការ ។
    - រាយ​មន្ត សូត្រ​សែក​មន្ត​តាម​លំដាប់ ។
    - រាយ​សន្ទូច លាត​រនង​សន្ទូច​តាម​ជើង​កញ្ជោ ។ល។
  2. រាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​រលែក​ចេញ, ដែល​មិន​មែន​ជា​ចង្កោម, មិន​មែន​ជា​ដុំ :
    - ប្រាក់​រាយ ប្រាក់​រាយ​រង​ដែល​រលែក​ចេញ​ដោយ​ឡែក (ព. ផ្ទ. ប្រាក់​ដុំ) ។
    - ពាក្យ​រាយ ពាក្យ​ដែល​មិន​មែន​ជា​កាព្យ​ឃ្លោង ។
    - លក់​រាយ រលែក​ទំនិញ​លក់​តាម​ត្រូវ​ការ​របស់​អ្នក​ទិញ (ព. ផ្ទ. លក់​ដុំ) ។ល។
Headley's Khmer-English Dictionary
  1. រាយ ( v ) [riey]
    to scatter, disseminate, spread (out); to divide up, distribute; to change (currency).
  2. រាយ ( adj ) [riey]
    to be divided up, apportioned, scattered; to be messy, in disorder
  3. រាយ ( adv ) [riey]
    retail
  4. រាយ ( v ) [riey]
    to stretch, extend
  5. រាយ ( v ) [riey]
    to make a report, give an account of, provide details


Prohok Solutions @2017 : Learn Khmer | Khmer Calendar