Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រូបិយ

Chuon Nath's Khmer-Khmer Dictionary
  1. រូបិយ ( ន.នាមសព្ទ ) [រូបិយៈ] or រូបិយៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (រូបិយ; រូប្យ) ប្រាក់; ប្រាក់​ឬ​មាស​ឬ​លោហ​ជាតិ​មាន​ទង់​ដែង​ជាដើម​ដែល​មាន​រូប​សណ្ឋាន​ឬ​ត្រា​ជា​គ្រឿង​សម្គាល់ សម្រាប់​ចាយ​រាល់​ប្រទេស; ទោះ​វត្ថុ​ដទៃ​ក្រៅ​ពី​ប្រាក់​មាស​និង​លោហ​ជាតិ ដែល​រដ្ឋ​បាល​ក្នុង​ប្រទេស​នីមួយ​ៗ​បញ្ញត្ត​ឲ្យ​ប្រើ​ជា​របស់​សម្រាប់​ចាយ​ជា​ជំនួស​ប្រាក់​មាស ដូច​យ៉ាង​ធន​បត្រ​ដែល​ប្រើ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​ក៏​ហៅ រូបិយៈ បាន​ដែរ ។
    - រូបិយ​ប័ណ្ណ (រូប៉ិយៈប័ន) រូបិយ​វត្ថុ​ជា​ក្រដាស, ក្រដាស​ជា​តំណាង​រូបិយ​វត្ថុ​នៃ​ប្រទេស​នីមួយ​ៗ ។
    - រូបិយ​ប្រភព ប្រភព​នៃ​រូបិយ ។
    - រូបិយ​ម័យ ឬ
    - --វិការ (រូប៉ិយ៉ៈ--) ដែល​ធ្វើ​ដោយ​ប្រាក់, ដែល​យក​សាច់​ប្រាក់​ធ្វើ ។
    - រូបិយ​សម្ភព កំណើត​រូបិយៈ ។
    - រូបិយ​សំវោហារ (រូប៉ិយៈស័ងវោហា) ការ​ទិញ​ដូរ​ដោយ​រូបិយៈ, ការ​ចាយ​វាយ​រូបិយៈ ។ល។
Headley's Khmer-English Dictionary
  1. រូបិយ ( n ) [ruupeyyeaʔ]
    money, currency; silver
  2. រូបិយាណត្តិ ( n ) [ruupeyyienat]
    bill of exchange, bank draft


Prohok Solutions @2017 : Learn Khmer | Khmer Calendar