Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លក្ខន្តិក

Chuon Nath's Khmer-Khmer Dictionary
  1. លក្ខន្តិក ( ន.នាមសព្ទ ) [ល័ក-ខ័ន-តិកៈ ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លក្ខ “សេចក្ដី​កំណត់” + អន្តិក“ ដែល​មាន​ក្នុង​ទី​បំផុត, ដែល​ដាច់​ស្រេច”) កំណត់​ដែល​ដាច់​ស្រេច; ខ្មែរ​ប្រើ​ពាក្យ​នេះ​ដោយ​សន្មតិ​ជា​ឈ្មោះ​លក្ខខ័ណ្ឌ​ច្បាប់ សម្រាប់​ក្រសួង​រាជការ​ឬ​សម្រាប់​សមាគម​នីមួយ​ៗ មាន​ការ​ចូល​ហ៊ុន​គ្នា​ធ្វើ​ជំនួញ​ជាដើម (បារ. ស្តាទុយ Statut) : លក្ខន្តិកៈ​នៃ​អ្នក​រាជការ​ក្នុង​ព្រះ​រាជ​អាណាចក្រ; លក្ខន្តិកៈ​នៃ​ពុទ្ធិក​សមាគម ។
    - លក្ខន្តិកប្បញ្ញត្តិ (--ប័ញ-ញ៉ាត់) បញ្ញត្តិ​របស់​ច្បាប់​លក្ខន្តិកៈ ឬ​បញ្ញត្តិ​ក្នុង​ច្បាប់​លក្ខន្តិកៈ ។
    - លក្ខន្តិក​សញ្ញា (--ស័ញ-ញ៉ា) សញ្ញា​តាម​របៀប​ច្បាប់​លក្ខន្តិកៈ ឬ​សញ្ញា​របស់​ច្បាប់​លក្ខន្តិកៈ ។ល។
Headley's Khmer-English Dictionary
  1. លក្ខន្តិក ( n ) [leakkʰanteʔkaʔ]
    by-law(s), regulation(s), provision(s); charter, constitution (of a club, organization); statute


Prohok Solutions @2017 : Learn Khmer | Khmer Calendar