Khmer Dictionary: លក្ស្មី
Chuon Nath's Khmer-Khmer Dictionary
-
លក្ស្មី
( ន.នាមសព្ទ )
[ល័ក-ស្មី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លក្ខី) សិរី, ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ, សម្បត្តិ; បុណ្យ, បុណ្យភ័ព្វ; លក្ខណៈល្អ ។ នាមទេវធីតាអ្នកបង្កើតលាភនិងស្រីសួស្ដី (តាមលទ្ធិព្រាហ្មណ៍) ។ នាមរបស់ជាយានៃវិស្ណុ ។ល។
- លក្ស្មីបតី (--ប៉ៈដី) ប្តីនៃនាងលក្ស្មី (វិស្ណុ) ។ល។ ម្ចាស់នៃសម្បត្តិ (ក្សត្រទ្រង់រាជ្យ) ។
- លក្ស្មីបុស្ប (--បុស) ផ្ការបស់លក្ស្មី (ត្បូងទទឹម) ។
- លក្ស្មីវ័ត គុ. ឬ ន. (សំ. --វត៑) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ, មានសម្បត្តិ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!