Khmer Dictionary: លង្វែក
Chuon Nath's Khmer-Khmer Dictionary
-
លង្វែក
( ន.នាមសព្ទ )
កាលឬសម័យជាចន្លោះ, ជារវាង : លង្វែកសាសនា ។ ទីឬច្រកជាចន្លោះ, ជារវាង : ដើរតាមលង្វែកផ្ទះ ។
-
លង្វែក
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុកហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាចវិញ នៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ : បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់ ។
Headley's Khmer-English Dictionary
-
លង្វែក
( n )
[lʊəŋvɛɛk]
Longvek (the post-Angkor capital of Cambodia) ; name of an ancient province in the modern province of Kompong Chhnang
See: បន្ទាយលង្វែក -
លង្វែក
( n )
[lʊəŋvɛɛk]
time interval, period; break, gap, space, distance, interstice