Khmer Dictionary: លុត្ត
Chuon Nath's Khmer-Khmer Dictionary
-
លុត្ត
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លុប្ត) លុបចោលហើយ គឺធ្វើឲ្យបាត់ស្នាម,ឲ្យបាត់គំនូស, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ, ឲ្យវិនាស, ឲ្យសូន្យហើយ ។ គុ. ដែលលុបចោលហើយ ។
- លុត្តបទ (លុត-តៈបត់) បទដែលលុបចេញមិនឲ្យមាន, ដូចជា : សត្វ-នៅក្នុង-ទឹក, លុប នៅក្នុង ចេញ ទុកត្រឹមតែ សត្វទឹក, បទដែលលុបចេញហៅថា លុត្តបទ (ព. វ.; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មជ្ឈេលុប ផង) ។
- លុត្តសមាស (លុត-តៈសៈម៉ាស) សមាសដែលលុបវិភត្តិចេញទុកឲ្យនៅតែរូបសព្ទភ្ជាប់គ្នា, ដូចជា : សង្ឃស្ស-ទាន លុប ស្ស ចេញ ទុកត្រឹមតែ សង្ឃទាន “ទានដើម្បីសង្ឃឬអំណោយដែលគេឲ្យដល់សង្ឃ” (ព.វ.) ។ល។
Headley's Khmer-English Dictionary