Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លោកិយ

Chuon Nath's Khmer-Khmer Dictionary
  1. លោកិយ ( គុ.គុនសព្ទ ) [--កិយ៉ៈ ឬ --កី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លៅកិក, លៅក្យ) ដែល​មាន​ក្នុង​លោក; ដែល​ជាប់​ទាក់ទង​ដោយ​លោក; សម្រាប់​លោក ។ ព. ផ្ទ. លោកុត្តរ ។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --កិយ៉ៈ, ដូច​ជា :
    - លោកិយ​ចិត្ត ចិត្ត​របស់​លោកិយ​សត្វ ។
    - លោកិយ​ជន ឬ--មហា​ជន ជន​ឬ​មហា​ជន​ដែល​មាន​ក្នុង​លោក ។
    - លោកិយ​ទ្រព្យ ឬ--សម្បត្តិ ទ្រព្យ​ឬ​សម្បត្តិ​សម្រាប់​លោកិយ​ជន ។
    - លោកិយ​ធម៌ ធម៌​សម្រាប់​លោកិយ​សត្វ​ធម្មតា ឬ​សណ្តាប់ធ្នាប់​របស់​លោកិយ​សត្វ ។
    - លោកិយ​សត្ត ឬ--សត្វ សត្វ​ដែល​មាន​ក្នុង​លោក ។
    - លោកិយ​សទ្ធា ជំនឿ​របស់​លោកិយ​ជន; ការ​ជឿ​កម្ម​ផល​របស់​លោកិយ​ជន ។ល។
Headley's Khmer-English Dictionary
  1. លោកិយ ( adj ) [loukəy, loukeʔyaʔ-]
    to be worldly, mundane, of or pertaining to the material world


Prohok Solutions @2017 : Learn Khmer | Khmer Calendar