Khmer Dictionary: លោហៈ
Chuon Nath's Khmer-Khmer Dictionary
-
លោហៈ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ហ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ... ។
- លោហកម្ម ឬ
- --កិច្ច ការធ្វើលោហៈ, មុខរបរលោហៈ ។
- លោហកាន្ត (--កាន-តៈ ឬ--កាន) មេដែក ។
- លោហការ ឬ
- --ការី អ្នកធ្វើលោហៈ, ជាងលោហៈ (មានជាងដែកជាដើម); បើស្ត្រីជា
- លោហការិកា ឬ
- --ការិនី ។
- លោហកុម្ភៈ ឆ្នាំងលោហៈ (មានឆ្នាំងស្ពាន់ជាដើម) ។
- លោហកុម្ភី ឈ្មោះនរកមានស្រះលោហៈធំមានទឹកពុះកញ្រ្ជោលជានិច្ច... ។
- លោហជាតិ (--ជាត) ជាតិលោហៈ, លោហៈទាំងពួង ។
- លោហជាល សំណាញ់ ឬបណ្តាញលោហៈ ។
- លោហជិត ពេជ្រ ។
- លោហធាតុ ធាតុលោហៈ; រ៉ែលោហៈ ។
- លោហនាឡិ (--នាល) នាឡិឬបោយលោហៈ ។
- លោហភណ្ឌ (--ភ័ន) របស់ដែលធ្វើដោយលោហៈ ។
- លោហភាជនៈ ឬ - --ភាជន៍ ភាជនៈលោហៈ ។
- លោហម័យ ដែលធ្វើដោយលោហៈ ។
- លោហមល (--មៈលៈ ឬ --មល់) មន្ទិលលោហៈ, ច្រែះឬស្នឹមលោហៈ ។
- លោហវត្ថុ (--វ័ត-ថុ) វត្ថុដែលធ្វើដោយលោហៈ; ជាតិលោហៈឯង ។
- លោហាករ (< លោហ + អាករ “អណ្តូង”) អណ្តូង ឬរណ្ដៅរ៉ែលោហៈ ។ល។
Headley's Khmer-English Dictionary