Khmer Dictionary: ល្វា
Chuon Nath's Khmer-Khmer Dictionary
-
ល្វា
( ន.នាមសព្ទ )
ឈ្មោះវនស្បតិព្រឹក្សពួកមួយ ចេញផ្លែស្កះតាមដើមតាមមែក, ឥតផ្កាទេ ចេញជាផ្លែស្រេចមកតែម្តង, មានពីរប្រភេទគឺ មួយប្រភេទមានផ្លែធំៗ វេលាទុំមានកើតជាមមង់នៅខាងក្នុង, អ្នកស្រុកខ្លះហៅ ល្វាមមង់; មួយប្រភេទទៀតផ្លែតូចៗវេលាទុំមិនមានមមង់ទេ បរិភោគបាន, អ្នកស្រុកខ្លះហៅ ល្វាតូច, ខ្លះហៅ ឧទុម្ពរ ប៉ុន្តែបើតាមពិត ឧទុម្ពរ ប្រែថា ល្វា (ទាំងពីរបែប) ។ មានទំនៀមតាំងពីក្នុងបុព្វបុរសរបស់យើងរៀងមកតែងរាប់អានយកឈើល្វាធ្វើរាជាសនៈក្នុងពិធីរាជាភិសេក... ។
Headley's Khmer-English Dictionary
-
ល្វា
( n )
[lvie]
kind of fig tree (Ficus carica, F. glomerata, or F. racemosa; according to tradition the king's throne should be made of wood from this tree)
See: ល្វាស្រុក -
ល្វា
( n )
[lvie]
kind of fruit with an attractive appearance, but a nauseating smell
-
ល្វា
( n )
[lvie]
kind of small black bird of the genus Pica similar to a magpie
Reference: ល្វាចេក -
ល្វា
( n )
[lvie]
kind of plant having poisonous fruit (Hibiscus surattensis)
Reference: ល្វាដី -
ល្វាសល្វន់
( adj )
[lvieh - lvʊən]
to be graceful, supple, willowy
-
ល្វាសល្វៃ
( adj )
[lvieh - lvey]
to be alert