Khmer Dictionary: វង់
Chuon Nath's Khmer-Khmer Dictionary
-
វង់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គួសវាសឲ្យមូល :
- វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក ។
- វង់វៀន វង់បង្វៀន, វង់ឲ្យមានសណ្ឋានក្រវៀន, វង់ឲ្យមានហៀន ។
- ឈរវង់ ឈរព័ទ្ធ ជាមណ្ឌលមូល, ឈរដំកង់ ។ល។
-
វង់
( ន.នាមសព្ទ )
មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង, ក្រុមល្បែង ជាដើម :
- វង់ការ ប្រជុំមុខការ, ដំណើរការ ។
- វង់ខែ មណ្ឌលព្រះចន្រ្ទ ។
- វង់ចិញ្ចៀន មណ្ឌលចិញ្ចៀន ។
- វង់មុខ ទម្រង់មុខ ។
- ចិញ្ចៀនមួយវង់ ចិញ្ចៀនមួយ ។
- បរវង់ បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់ ។
- បាញ់វង់ បាញ់ចន្លោង គឺបាញ់តម្រង់ឲ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់ ។
- ភ្លេងមួយវង់ ភ្លេងមួយពួកឬមួយក្រុម ។
- ល្បែងមួយវង់ ល្បែងមួយក្រុម ។
- វាលវង់ វាលធំមានមណ្ឌលមូល សម្រាប់បរប្រណាំងសត្វពាហនៈមានសេះជាដើម ។ល។
-
វង់
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល, ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្តាលវង់, បើចោលដោយមេសំណមូលផ្តួលលុយនោះឲ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថា ជាឈ្នះ : ពួកក្មេងលេងវង់ (មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ...) ។
Headley's Khmer-English Dictionary
-
វង់
( v )
[vʊəŋ]
to surround, go around, encircle; to draw a circle, make a circle around something
-
វង់
( n )
[vʊəŋ]
circle, circular place, circuit; group / company / troop / team (esp. of theatrical players or people playing a game); field, sphere; ring, hoop; disc, round slice.
-
វង់
( clf )
[vʊəŋ]
for circular objects like rings and groups of people sitting in a circle (e.g. card players, children playing a game)
Eg. ខ្ញុំចូលវង់គេមិនចុះទេ: I don't get along with their group -
វង់
( n )
[vʊəŋ]
game played by throwing a round piece of lead at a pile of money in the center of a circle. (The distance of the throw is standardized. The thrower who knocks the money out of the circle wins it.)