Khmer Dictionary: វង្កៈ
Chuon Nath's Khmer-Khmer Dictionary
-
វង្កៈ
( គុ.គុនសព្ទ )
[វ័ង-កៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វង្ក; វក្រ) កោង; វៀច; ក្ងិកក្ងក់; របែររបោរ; របិញរបុញ; កកិចកកុច។ ន. របត់; រំពត់;... ។
- វង្កកម្ម អំពើកោង; អំពើវៀច; ការឆបោក ។
- វង្កតា ឬ - វង្កភាព ភាវៈកោង, សេចក្ដីវៀច ។
- វង្កមិត្ត ឬ
- --មិត្រ មិត្រកោង, មិត្រមានចិត្តវៀច ។
- វង្កសណ្ឋាន ទ្រង់ទ្រាយកោងឬវៀច ។ល។
Headley's Khmer-English Dictionary
-
វង្កៈ
( adj )
[vʊəŋ, veaŋkaʔ]
to be warped, curved, curving.
-
វង្កៈ
( n )
[vʊəŋ, veaŋkaʔ]
curve, coil, turn; detour
-
វង្កៈ
( adj )
[vʊəŋ, veaŋkaʔ]
to be arrogant, impertinent, rude, overbearing, presumptuous; dishonest