Khmer Dictionary: វិសភាគ
Chuon Nath's Khmer-Khmer Dictionary
-
វិសភាគ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--សៈភាក]
( បា.បាលី ( បាលីភាសា ) )
ដែលមានចំណែកមិនស្មើគ្នា, គឺដែលខុសគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា; ដែលជាសត្រូវ ។ មនុស្ស, សត្វឬអ្វីៗដែលជាទំនាស់នឹងគ្នា : គេនឹងខ្ញុំជាវិសភាគនឹងគ្នា ។ ព. ផ្ទ. សភាគ ។
- វិសភាគជន (--គៈជន់) ជនដែលជាទំនាស់នឹងគ្នា, ជនជាសត្រូវ ។
- វិសភាគារម្មណ៍ (បា. វិសភាគ + អារម្មណ) អារម្មណ៍ដែលជាទំនាស់ : ស្ត្រីជាវិសភាគារម្មណ៍នៃបព្វជិត ។ល។
Headley's Khmer-English Dictionary
-
វិសភាគ
( adj )
[viʔsaʔpʰiek]
to be heterogeneous, dissimilar, opposite; hostile.
-
វិសភាគ
( n )
[viʔsaʔpʰiek]
opposites, enemies