Khmer Dictionary: វោហារ
Chuon Nath's Khmer-Khmer Dictionary
-
វោហារ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វ្យាហារ) ពាក្យ, ពាក្យពេចន៍; សំនួនសម្តី : បញ្ចេញវោហារ, បានវោហារ ។
- វោហារកោសល (--រ៉ៈកោសល់) អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្តីថ្វីមាត់ (ប្រើជា គុ. ក៏បាន) ។
- វោហារកោសល្យ (--សល់) ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះ ក្បោះក្បាយ ឥតមានរអាក់រអួល : វោហារកោសល្យ ជាឧបនិស្ស័យមានប្រចាំនៅក្នុងសន្តាននៃបុគ្គលខ្លះ ។
- វោហារទេសនា (--រៈ ទេសៈន៉ា ឬ--ទេស្នា) ការសម្តែងវោហារ, ការសម្តែងធម៌អធិប្បាយបញ្ចេញវោហារ ឲ្យទូលាយងាយស្តាប់ងាយយល់ ។
-
វោហារ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វ្យវហារ) ទំនៀម, ទំនៀមទម្លាប់; ធម្មសាស្រ្ត, ច្បាប់បញ្ញត្តិ; វិវាទ, ក្តី; ការលក់ដូរ, ជំនួញ ។
- វោហារវិជ្ជា,
- --វិទ្យា ឬ
- --សាស្ត្រ វិជ្ជាឬសាស្រ្តខាងច្បាប់សម្រាប់ប្រទេស, ធម្មសាស្រ្ត ។
- វោហារវិធី ឬ
- --កម្ម ដំណើរក្តី ។ល។
Headley's Khmer-English Dictionary
-
វោហារ
( n )
[vouhaa]
word; language; speech; eloquence; elocution, style.
-
វោហារ
( adj )
[vouhaa]
to be eloquent
-
វោហារ
( n )
[vouhaa]
tradition, manners and customs
-
វោហារ
( n )
[vouhaa]
jurisprudence, science of law
-
វោហារ
( n )
[vouhaa]
trade, commerce
-
វោហារ
( n )
[vouhaa]
order; decree, edict
-
វោហារ
( n )
[vouhaa]
argument, clash, conflict
-
វោហារី
( n )
[vouhaarii]
litigant
-
វោហារុបជីវី
( n )
[vouhaaruʔpaʔciivii]
businessman, merchant