Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សតិ

Chuon Nath's Khmer-Khmer Dictionary
  1. សតិ ( ន.នាមសព្ទ ) [សៈតិ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ម្ឫតិ) ស្មារតី គឺ​សេចក្ដី​នឹក​ឃើញ, ការ​រឭក​បាន, ការ​រឭក​ឃើញ​មិន​ភ្លេច, ការ​ចាំ​បាន, ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ភ្លេច; ដំណើរ​ស្វាង​រុងរឿង​គំនិត : មាន​សតិ, ភ្លាត់​សតិ, ដាស់​សតិ ។
    - សតិ​ចេតសិក សតិ​ដែល​រាប់​ជា​ចេតសិក​មួយ​ក្នុង​ចេតសិក ៥២ (ព. អ.) ។
    - សតិ​ជា​គរិយៈ (--គៈ--) ដំណើរ​ភ្ញាក់​ស្មារតី ។
    - សតិ​ជា​គរិយានុយោគ (បា. < សតិ + ជាគិរិយ “ការ​ភ្ញាក់” + អនុយោគ “ការ​ប្រកប​រឿយ​ៗ, ការ​ប្រុង​ជា​ដរាប”) ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ភ្ញាក់​រឭក​នឹក​ឃើញ​ជានិច្ច ។
    - សតិបដ្ឋាន (--បុ័ត-ឋាន) ការ​តាំង​សតិ; ឈ្មោះ​ធម៌​សម្រាប់​តាំង​ស្មារតី​នឹក, មាន ៤ យ៉ាង​គឺ ការ​តាំង​ស្មារតី​នឹក​ដល់​កាយ, ដល់​វេទនា, ដល់​ចិត្ត, ដល់​ធម៌ ... ឲ្យ​ឃើញ​ច្បាស់​តាម​ពិត (ព. ពុ.) ។
    - សតិ​មន្ត (--ម៉ន់) មាន​ស្មារតី, អ្នក​មិន​ភ្លេច​ស្មារតី (បើ​ស្ត្រី​ជា សតិ​មន្តី ឬ សតិ​មតី) ។
    - សតិ​វិន័យ ការ​ណែនាំ​ពន្យល់ ឲ្យ​ស្គាល់​ខុស​ត្រូវ​តាម​លក្ខណៈ​ច្បាប់ ។
    - សតិ​វិប្បវាស (--វិប-ប៉ៈវ៉ាស) ការ​ភ្លាត់​ឃ្លាត​ចាក​ស្មារតី ។
    - សតិ​សម្បជញ្ញៈ (សៈតិ-ស័ម-ប៉ៈជ័យ-ញៈ) ស្មារតី​និង​សេចក្ដី​ដឹង​ខ្លួន : មាន​សតិ​សម្បជញ្ញៈ ។
    - សតិ​សម្មោសា (--ស័ម-ម៉ោ--) សេចក្ដី​វង្វេង​ស្មារតី ។
    - សតិ​អវិប្បវាស ឬ - សត្យាវិប្បវាស (--វិប-ប៉ៈវ៉ាស) ការ​មិន​ភ្លាត់​ឃ្លាត​ចាក​ស្មារតី ។ល។
Headley's Khmer-English Dictionary
  1. សតិ ( n ) [saʔteʔ]
    consciousness; conscience; mind, spirit; reason; memory, remembrance, recognition
  2. សតិម ( n ) [saʔteʔmaʔ]
    the completion of 100, (the) 100th


Prohok Solutions @2017 : Learn Khmer | Khmer Calendar