Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សប្បាយ

Chuon Nath's Khmer-Khmer Dictionary
  1. សប្បាយ ( ន.នាមសព្ទ ) [ស័ប-បាយ ឬ ត. ទ. ស្រ. សៈបាយ ]   ( បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​នៅ​ជា​សុខ, ដំណើរ​មិន​មាន​ទុក្ខ, មិន​មាន​ព្រួយ, មិន​មាន​ជំងឺ : នៅ​ដោយ​សប្បាយ, ឥត​មាន​សប្បាយ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “នៅ​ជា​សុខ, ឥត​ព្រួយ, ឥត​រោគ” : ខ្ញុំ​មិន​សូវ​សប្បាយ ។ ប្រើ​ជា គុ. ឬ កិ. វិ. ក៏​បាន “ដែល​នាំ​ឲ្យ​រីករាយ​ចិត្ត, ដែល​ស្រួល​ចិត្ត” : ទី​នេះ​សប្បាយ​ណាស់ !; ដើរ​លេង​សប្បាយ ។
    - សប្បាយ​ខ្លួន ស្រួល​ខ្លួន ។
    - សប្បាយ​ចិត្ត ស្រួល​ចិត្ត, រីករាយ ។
    - សុខ​សប្បាយ សុខ​ស្រួល ។ល។
    - សប្បាយដ្ឋាន (ស័ប-ប៉ាយុ័ត-ឋាន) ទី, កន្លែង ដែល​នាំ​ឲ្យ​មាន​សប្បាយ ។
    - សប្បាយ​ភាព (ស័ប-ប៉ាយ៉ៈភាប) ភាព, ដំណើរ​នៃ​ការ​នៅ​ជា​សុខ ។
    - សប្បាយ​មន្ទីរ (ស័ប-ប៉ាយ៉ៈមន់ទី) មន្ទីរ, ផ្ទះ​ដែល​ស្រួល​នៅ ។
    - សប្បាយាហារ (ស័ប-ប៉ាយ៉ាហា; បា. < សប្បាយ + អាហារ) អាហារ​ដែល​បរិភោគ​ទៅ​នាំ​ឲ្យ​ស្រួល​ខ្លួន ។ល។
Headley's Khmer-English Dictionary
  1. សប្បាយ ( adj ) [sapbaay]
    to be happy, merry, pleasant, fun; kind, salubrious, beneficial, healthy, wholesome.
  2. សប្បាយ ( n ) [sapbaay]
    happiness, contentment; health
  3. សប្បាយាហារ ( n ) [sapbaayaahaa]
    wholesome food, healthy food


Prohok Solutions @2017 : Learn Khmer | Khmer Calendar