Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សព្វ

Chuon Nath's Khmer-Khmer Dictionary
  1. សព្វ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [សប់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំង​គ្រប់; គ្រប់, ទួ, ទួទៅ, រាល់ : ឃើញ​សព្វ, ចេះ​សព្វ, ដឹង​សព្វ; សព្វ​កាល, សព្វ​គ្នា, សព្វ​ដង, សព្វ​មួយ​ដង, សព្វ​ឋាន, សព្វ​ប្រការ ។ល ។
    - សព្វ​ជាតិ រាប់​ជាតិ ។ មិន​បាន​ការ : មនុស្ស​សព្វ​ជាតិ មនុស្ស​មិន​បាន​ការ ។ ចោល​ម្សៀត : អា​សព្វ​ជាតិ ! អា​ចោល​ម្សៀត !  (ព. ទ្រ. ម.) ។ សព្វ​សរពើ, សព្វ​ស័រពើ ឬ សព្វ​សារពើ អ្វី​ៗ​ទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ផង) ។
  2. សព្វ ( កិ.កិរិយាសព្ទ ) [សប់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សវ៌) ពាក្យ​នេះ​ជា កិ. វិ. ឬ គុ. ដូច​ពាក្យ សព្វ ១ ដែរ, ប៉ុន្តែ​ខ្មែរ​ប្រើ​ជា កិ. មាន​ន័យ​ថា “ពេញ, គាប់, ស្ម័គ្រ​ស្មោះ, ត្រូវ, ឥត​ខុស, ឥត​ទាស់” (ប្រើ​ចំពោះ​តែ រ. ស. និង ស. ស.) : ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ; សព្វ​ព្រះ​ទ័យ ។
  3. សព្វ ( គុ.គុនសព្ទ, វិ. ស.None ) [សប់-​ពៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំង​គ្រប់; គ្រប់, គ្រប់​យ៉ាង; ទួទៅ; រាល់ ។
    - សព្វ​គុណ គុណ​សម្បត្តិ​គ្រប់​យ៉ាង : ថ្នាំ​សព្វ​គុណ ថ្នាំ​ដែល​ប្រើ​រម្ងាប់​រោគ​បាន​ច្រើន​យ៉ាង ។
    - សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណ​ឬ​ប្រាជ្ញា​ដែល​ដឹង​សព្វ (ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ) ។
    - សព្វញ្ញុពុទ្ធ ឬ - សព្វញ្ញូ-- (សប់-ព័ញ-ញុ ឬ--ញូ-ពុត) លោក​អ្នក​ត្រាស់​ដឹង​សព្វ (ព្រះ​សម្មាសម្ពុទ្ធ); ហៅ​ត្រឹមតែ សព្វញ្ញូ ក៏​បាន : ព្រះ​សព្វញ្ញូ ។
    - សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយ​ទាំងពួង ។
    - សព្វ​ភ័យ ភ័យ​ទាំង​គ្រប់ ។
    - សព្វ​ភូត សត្វ​ទាំងពួង, ពួក​សត្វ​ទាំងអស់ ។
    - សព្វ​ភោគ សម្បត្តិ​គ្រប់​យ៉ាង ។
    - សព្វ​យុត្ត ដែល​ប្រកប​ដោយ​លម្អ​គ្រប់​យ៉ាង : ក្បាច់​សព្វ​យុត្ត ។
    - សព្វ​រុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នក​ដឹង”) អ្នក​ដឹង​សំឡេង​ទាំង​គ្រប់ គឺ​អ្នក​ដែល​ចេះ​វិជ្ជា​ចំណាំ​សូរ​សំឡេង គ្រាន់​តែ​ឮ​រំពង​សំឡេង​មនុស្ស​ក៏​អាច​ដឹង​ថា​មាន​បុណ្យ​ឬ​ឥត​បុណ្យ ... បាន ។
    - សព្វ​រោគ រោគ​គ្រប់​យ៉ាង ។
    - សព្វ​រោគ​វិនិមុត្ត ឬ - --វិមុត្ត (--គៈ-មុត) ដែល​រួច​ផុត​ស្រឡះ​ចាក​រោគ​គ្រប់​យ៉ាង ។
    - សព្វ​លាភ លាភ​ទាំង​គ្រប់ ។
    - សព្វ​លោក លោក​ទាំងមូល, សកល​លោក ។
    - សព្វ​វចនៈ ពាក្យ​ទាំងពួង; វចនានុក្រម ។
    - សព្វ​វចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅ​អធិប្បាយ​ពាក្យ​ដោយ​សព្វ​គ្រប់ (សៀវភៅ​វចនានុក្រម​ពិស្ដារ) ។
    - សព្វ​វិទូ សព្វញ្ញូ ។
    - សព្វ​វិនាស វិនាស​ទាំងអស់, វិនាស​ទាំងស្រុង។
    - សព្វ​វេទី អ្នក​ចេះ​ចំណេះ​គ្រប់​យ៉ាង (បើ​ស្ត្រី​ជា សព្វ​វេទិនី) ។
    - សព្វ​សន្តិ​ភាព សេចក្ដី​ស្ងប់​ឬ​សេចក្ដី​សុខ​សាន្ត​ទួទៅ ។
    - សព្វ​សោក សេចក្ដី​ស្ដាយ​ស្រណោះ​ទាំង​គ្រប់ ។ល។
Headley's Khmer-English Dictionary
  1. សព្វ ( prenp ) [sɑp, sɑppeaʔ]
    each, every; all.
  2. សព្វ ( n ) [sɑp, sɑppeaʔ]
    all, everything, everyone.
  3. សព្វ ( adj ) [sɑp, sɑppeaʔ]
    to be full, whole, entire.
  4. សព្វ ( adv ) [sɑp, sɑppeaʔ]
    thoroughly, wholly, all
  5. សព្វ ( adj ) [sɑp, sɑppeaʔ]
    to be correct; to be loyal
  6. សព្វ ( v ) [sɑp, sɑppeaʔ]
    to like; to give pleasure
  7. សព្វានុភាព ( n ) [sɑppienuʔpʰiep]
    omnipotence
  8. សព្វាវុធ ( n ) [sɑppievut]
    weapons of every sort, arms, armaments
  9. សព្វាសី ( adj ) [sɑppiesəy]
    to be omnivorous


Prohok Solutions @2017 : Learn Khmer | Khmer Calendar