Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្មា

Chuon Nath's Khmer-Khmer Dictionary
  1. សម្មា ( និ.និបាតសព្ទ ) [ស័ម-ម៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សម្យប៑) ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹម​ត្រូវ (ព. ផ្ទ. មិច្ឆា)។ សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា សម្មាចារ (បា. < សម្មា + អាចារ “ការ​ប្រព្រឹត្ត​ស៊ប់; មារយាទ”) ការ​កាន់​ត្រូវ; មារយាទ​ត្រឹម​ត្រូវ; មារយាទ​ល្អ (ព. ផ្ទ. មិច្ឆាចារ) ។
    - សម្មា​ទស្សនៈ ការ​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទស្សនៈ “ការ​យល់​ឃើញ​ខុស”) ។
    - សម្មា​បដិបត្តិ ឬ
    - --បដិបទា ការ​ប្រតិបត្តិ​ត្រូវ (ព. ផ្ទ. មិច្ឆា​បដិបត្តិ ឬ--បដិបទា “ការ​ប្រតិបត្តិ​ខុស”) ។
    - សម្មា​មគ្គ ផ្លូវ​ត្រូវ, គន្លង​ឬ​លំអាន​ត្រូវ (ព. ផ្ទ. មិច្ឆា​មគ្គ) ។ តាម​ពុទ្ធ​សាសនា, សម្មា​មគ្គ (អដ្ឋង្គិក​មគ្គ) មាន ៨ យ៉ាង គឺ ១-សម្មា​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទិដ្ឋិ); ២-សម្មា​សង្កប្ប ឬ--សង្កប្បៈ សេចក្ដី​ត្រិះរិះ​ត្រូវ, តម្រិះ​ត្រូវ (ព. ផ្ទ. មិច្ឆា​សង្កប្បៈ); ៣-សម្មា​វាចា សម្ដី​ត្រូវ; ប្រើ​ជា​ សម្មា​ពាក្យ​ក៏​បាន (ព. ផ្ទ. មិច្ឆា​វាចា) ឬ--ពាក្យ); ៤-សម្មា​កម្មន្តៈ ការ​ងារ​ត្រូវ (ព. ផ្ទ. មិច្ឆា​កម្មន្តៈ); ៥-សម្មា​អាជីវៈ ការ​ចិញ្ចឹម​ជីវិត​ត្រូវ; ប្រើ​ជា សម្មា​អាជីវោ ឬ សម្មា​អាជីព, សម្មា​ជីព, សម្មា​ជីវៈ ក៏​បាន (ព. ផ្ទ. មិច្ឆា​អាជីវៈ ឬ មិច្ឆា​អាជីវោ, មិច្ឆា​អាជីព, មិច្ឆា​ជីព, មិច្ឆា​ជីវៈ); ៦-សម្មា​វាយាមៈ ព្យាយាម​ត្រូវ; ប្រើ​ជា សម្មា​ព្យាយាម ក៏​បាន (ព. ផ្ទ. មិច្ឆា​វាយាមៈ ឬ មិច្ឆា​ព្យាយាម); ៧-សម្មា​សតិ ស្មារតី​ត្រូវ, ការ​រឭក​ត្រូវ (ព. ផ្ទ. មិច្ឆា​សតិ); ៨-សម្មា​សមាធិ សមាធិ​ត្រូវ (ព. ផ្ទ. មិច្ឆា​សមាធិ) ។ល។
Headley's Khmer-English Dictionary
  1. សម្មា [sammaa-]
    prefix occurring in Pali words; it usually means `proper, correct, good, true; correctly; justly, properly'
  2. សម្មាន ( n ) [sammaan, sammaanaʔ]
    honor, respect; friendliness, affection; politeness; bond
  3. សម្មាភាគ ( n ) [sammaapʰiek]
    report, account, communication
  4. សម្មាមតិ ( n ) [sammaamaʔteʔ, sammaameaʔteʔ]
    orthodoxy of belief
  5. សម្មាមាត្រ ( n ) [sammaamiet]
    proportionality
  6. សម្មាសម្ពុទ្ធ ( n ) [sammaasamput]
    the one who has acquired supreme knowledge by himself (epithet of the Buddha)
  7. សម្មាសម្ពោធិញ្ញាណ ( n ) [sammaasampoutʰiʔɲien]
    enlightenment


Prohok Solutions @2017 : Learn Khmer | Khmer Calendar