Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សវនៈ

Chuon Nath's Khmer-Khmer Dictionary
  1. សវនៈ ( ន.នាមសព្ទ ) [សៈវ៉ៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សវន; ឝ្រវណ) ការ​ឮ, ការ​ស្ដាប់; ត្រចៀក ។
    - សវន​កាល (សៈវ៉ៈ ន៉ៈ--) ពេល​ដែល​គួរ​ស្ដាប់, ពេល​កំពុង​ស្ដាប់ ។
    - សវន​កិច្ច (សៈវ៉ៈន៉ៈ កិច) កិច្ច​ដែល​ត្រូវ​ស្ដាប់ ។
    - សវនាការ (សៈវ៉ៈន៉ាកា; បា. សវន + អាការ) អាការ​នៃ​ការ​ស្ដាប់, អាការ​ស្ដាប់ ។ ខ្មែរ​ប្រើ​ជា កិ. “ស្ដាប់” ក៏​មាន; (រ. ស.) : ទ្រង់​ព្រះ​សវនាការ ទ្រង់​ព្រះ​សណ្ដាប់ ។
    - សវនានិសង្ស (សៈវ៉ៈន៉ានិសង់; បា. សវន + អានិសំស) អានិសង្ស​ដែល​បាន​ពី​ការ​ស្ដាប់ ។
    - សវនូបចារ (សៈវ៉ៈន៉ូប៉ៈចា; បា. < សវន + ឧបចារ) ទី​មាន​ចម្ងាយ​ល្មម​ស្ដាប់​សំឡេង​ឮ​ទៅ​វិញ​ទៅ​មក ។ ល ។ បើ​មាន​សព្ទ​ដទៃ​ដែល​ជា​រស្សៈ​ឬ​លហុ​ភ្ជាប់​ជា​មួយ​ពី​ខាង​ដើម ត្រូវ​តម្រួត ស ជា ស្ស, ដូច​ជា ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ពេល​ដែល​គួរ​ស្ដាប់​ធម៌ ។
    - អស្សវនកៈ (អ័ស-សៈវ៉ៈន៉ៈកៈ) អ្នក​ដែល​មិន​ធ្លាប់​បាន​ស្ដាប់​គឺ​អ្នក​ដែល​មិន​ធ្លាប់​ស្ដាប់​សោះ ក៏​ស្រាប់​តែ​បាន​ស្ដាប់ ។
Headley's Khmer-English Dictionary
  1. សវនៈ ( v ) [saʔvaʔnaʔ]
    to listen
  2. សវនៈ ( n ) [saʔvaʔnaʔ]
    listening, hearing; ear.


Prohok Solutions @2017 : Learn Khmer | Khmer Calendar