Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សា

Chuon Nath's Khmer-Khmer Dictionary
  1. សា ( កិ.កិរិយាសព្ទ )
    មូរ​ឡើង​វិញ : សា​កន្ទេល ។ កើប​ឡើង​វិញ : សា​ស្រូវ ។ ត្រឡប់​វិញ : សា​មក​វិញ, ដើរ​សា​ចុះ​សា​ឡើង ។ រើ​ឈឺ​ឡើង​វិញ : សា​ឈឺ​ឡើង​វិញ ។ និយាយ​ថ្លែង​ពី​ទុក្ខ​ឬ​ថ្លែង​ពី​ទុក្ខ​ទោស​ដែល​កន្លង​ហួស​ទៅ​ហើយ, មាន​ដំណើរ​គួរ​ឲ្យ​រង្កៀស​ចិត្ត, ដើម្បី​អ្នក​ស្ដាប់​ដឹង​ច្បាស់; និយាយ​សើ​រើ​ពី​ទុក្ខ​ឬ​ទោស​របស់​ខ្លួន : និយាយ​សា​ទុក្ខ, សា​ទុក្ខ​សា​ទោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារទុក្ខ>សារទុក្ខ ក្នុង​ពាក្យ សារ ១ ន. ផង) ។ និយាយ​ជា​ថ្មី​ទៀត​ឬ​និយាយ​សើ​រើ​ថែម​ទៀត : សា​និយាយ​ម្ដង​ទៀត ។ រើ​ធ្វើ​ជា​ថ្មី​ទៀត : សា​ធ្វើ​ជា​ថ្មី ។ ន. ដំណើរ​ត្រឡប់​ទៅ​មក​ឬ​ចុះ​ឡើង; ដង, គ្រា, ត្រឡប់; បក : ដើរ​មួយ​សា, មួយ​សា​ពីរ​សា ។
  2. សា ( ន.នាមសព្ទ )
    ស្រូវ​ឬ​ដំណាំ​ពួក​ខ្លះ ដែល​ដុះ​លូត​លាស់​ត​ពី​គល់​ចាស់​ឬ​ពី​ជញ្រ្ជាំង​ស្រស់ : សា​ស្រូវ, សា​ឪឡឹក ។ ប្រើ​ដូច​ជា គុ. ក៏​បាន : ស្រូវ​សា, ឪឡឹក​សា ។ ឈ្មោះ​ជំងឺ​ខ្យល់​ពួក​មួយ ចាប់​សត្វ​ចតុប្បាទ​មាន​គោ​ក្របី​ជាដើម : ជំងឺ​សា, សា​ថាប់ ។ ឈ្មោះ​ម្ហូប​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​ភ្ងា : សា​ត្រី​ក្អែក ។ ក្រពះ​មូត្រ​សត្វ​ពួក​ខ្លះ មាន​សំពោច, ឆ្លក​ជាដើម : សា​សំពោច ។
    - បែក​សា បែក​ក្រពះ​មូត្រ ។ ព. ប្រ. និយាយ​បែក​សា ឬ បែក​សា​យាមោ និយាយ​បែក​ពី​នេះ​ហើយ​ពី​នោះ​ទៀត ល្ហល្ហាច​ស្ទើរ​រក​ទី​ចប់​គ្មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បែក ផង) ។
    - ឈ្លោះ​បែក​សា ឈ្លោះ​ប្រកែក​ជជែក​បូរបាច់​ឮ​ខ្លាំង​ៗ​ដណ្ដើម​យក​ផ្លូវ​ត្រូវ​តែ​រៀង​ខ្លួន ។ បែក​ការ​ខ្ចរខ្ចាយ​សាយ​សុស : ដំណើរ​នុ៎ះ​វា​បែក​សា​ខូច​អស់​ទៅ​ហើយ !
Headley's Khmer-English Dictionary
  1. សា ( n ) [saa]
    kind of Cambodian fish salad
  2. សា ( n ) [saa]
    (urinary) bladder (esp. of animals such as civets, ducks)
  3. សា ( n ) [saa]
    tank, self-propelled gun

    Reference: សាកុំបា
  4. សា ( v ) [saa]
    to roll something up (e.g. a mat); to pick / gather up (what has been spread out), collect; to turn something over; to bring in something; to expose to the sun
  5. សា ( v ) [saa]
    to recur (as an illness); to review; to do again, repeat eg. រៀនសាឡើងវិញ to review from the beginning
  6. សា ( n ) [saa]
    new sprout (from an old root).
  7. សា ( v ) [saa]
    to sprout anew
  8. សា ( n ) [saa]
    time, occurrence; edition.
  9. សា ( adv ) [saa]
    one time, just once eg. អាន​ឲ្យ​ច្រើនសា to read many times
  10. សា [saa]

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar