Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សារុង

Chuon Nath's Khmer-Khmer Dictionary
  1. សារុង ( ន.នាមសព្ទ ) [--រ៉ុង ]
    សំពត់​អំបោះ​ឬ​សូត្រ ត្បាញ​ចាក់​ជា​ក្រឡា​ឆ្លាស់​ព័ណ៌ ឬ​ធ្វើ​ជា​ផ្កា ជា​គំនូរ រំលេច​ព័ណ៌​សម្រាប់​ភ្ជើញ​ស្លៀក​សម្លុយ, ជា​សម្លៀក​របស់​ចាម​ជ្វា​ជាដើម : សារុង​អំបោះ, សារុង​សូត្រ ។ សារុង​ដែល​ខ្មែរ​ប្រើ​មាន ២ ប្រភេទ​គឺ សារុង​ស្រី, សារុង​ប្រុស; សារុង​សម្រាប់​ស្រី​ៗ​សុទ្ធ​តែ​មក​ពី​បរទេស, ស្រី​ៗ​អាច​ប្រើ​ជា​ប្រក្រតី​បាន មិន​ទាស់​ទំនង​របស់​សុជីវ​ធម៌​ខ្មែរ​ទេ, ឯ​សារុង​សម្រាប់​ប្រុស​ៗ ច្រើន​តែ​ត្បាញ​ក្នុង​ប្រទេស​កម្ពុជា, ប្រុស​ៗ​ស្លៀក​បាន​ចំពោះ​តែ​ក្នុង​ផ្ទះ​លំនៅ ក្នុង​ពេល​ដែល​យល់​ថា​គួរ​ស្លៀក​បាន, ពុំ​អាច​ស្លៀក​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​លំនៅ​ឡើយ (នេះ​ជា​សុជីវ​ធម៌​ដ៏​សមរម្យ​របស់​ខ្មែរ) ។
Headley's Khmer-English Dictionary
  1. សារុង ( n ) [saaroŋ]
    sarong (long checked or patterned skirt made of silk or cotton worn by men and women)


Prohok Solutions @2017 : Learn Khmer | Khmer Calendar