Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាសន

Chuon Nath's Khmer-Khmer Dictionary
  1. សាសន ( ន.នាមសព្ទ ) [--សៈន៉ៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝាសន) ពាក្យ​បណ្តាំ, ពាក្យ​ផ្តាំ​ផ្ញើ; ពាក្យ​ប្រៀន​ប្រដៅ, ការ​ប្រៀន​ប្រដៅ; សាសនា, លទ្ធិ; ពាក្យ​បង្គាប់, ការ​បង្គាប់​បញ្ជា; ដំណឹង; សំបុត្រ; ពាក្យ​ប្រកាស, ការ​ប្រកាស​ប្រាប់; ការ​ជឿ​ស្ដាប់; ការ​ដាក់​ទណ្ឌ​កម្ម, ការ​ផ្ចាល​ទោស; ការ​កែ​សម្រួល; ការ​គ្រប់គ្រង; ការ​ត្រួតត្រា ។
    - សាសន​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ដែល​ឥត​អំពី​សាស្ដា​ដើម​ទៅ​ហើយ នៅ​សល់​តែ​សាសនា ។
    - សាសន​កិច្ច ឬ - --ក្រឹត្យ កិច្ច​ឬ​ក្រឹត្យ​ក្នុង​សាសនា​ឬ​របស់​សាសនា ។
    - សាសន​ទូត, សាសនហារិន ឬ
    - --ហារី អ្នក​នាំ​សំបុត្រ, អ្នក​នាំ​ដំណឹង​ឬ​ពាក្យ​បណ្តាំ (បើ​ស្ត្រី​ជា សាសន​ទូតី, សាសន​ហារិនី) ។
    - សាសន​ទូសកៈ អ្នក​ប្រទូស្ដ​សាសនា (បើ​ស្ត្រី​ជា សាសន​ទូសិកា) ។
    - សាសន​ធម៌ ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ ក៏​គឺ​សាសនា​នុះ​ឯង ។
    - សាសន​បត្រ សំបុត្រ​បញ្ជាក់​ការ​យ៉ាង​ដាច់​ខាត ។
    - សាសនប្បដិបត្តិ ឬ
    - --ប្រតិបត្តិ ការ​ប្រតិបត្តិ​តាម​សាសនា ។
    - សាសនប្បវត្តិ ឬ
    - --ប្រវត្តិ ដំណឹង​សាសនា, ពង្សាវតារ​សាសនា ។
    - សាសន​មណ្ឌល មណ្ឌល​សាសនា, សាសនា​ទាំងមូល ។
    - សាសន​មូល ទី​តាំង​ឬ​ឫស​គល់​នៃ​សាសនា
    - សាសន​វិទ ឬ
    - --វិទូ អ្នក​ប្រាជ្ញ​ខាង​ការ​ប្រកាស​សាសនា ។
    - សាសន​វោហារ វោហា​របស់​សាសនា, ពាក្យ​ប្រើ​ក្នុង​សាសនា ។
    - សាសន​សម្បត្តិ សម្បត្តិ​សម្រាប់​ទំនុក​ចម្រុង​សាសនា ។
    - សាសនាយុ (បា. < សាសន + អាយុ) អាយុ​សាសនា គឺ​ការ​ឋិត​នៅ​នៃ​សាសនា ។
    - សាសនូបត្ថម្ភ (បា. < សាសន + ឧបត្ថម្ភ) ការ​ទំនុក​បម្រុង​សាសនា ។
    - សាសនូបត្ថម្ភក៏ (បា. < សាសន + ឧបត្ថម្ភក) អ្នក​ទំនុក​បម្រុង​សាសនា (បើ​ស្ត្រី​ជា សាសនូបត្ថម្ភិកា) ។
    - សាសនោវាទ (បា. < សាសន + ឱវាទ ) ដំបូន្មាន​ក្នុង​សាសនា ។ល។
Headley's Khmer-English Dictionary
  1. សាសន ( n ) [saasaʔnaʔ]
    religion, doctrine, belief
  2. សាសន ( n ) [saasaʔnaʔ]
    punishing, correcting, controlling, governing; obedience
  3. សាសន ( n ) [saasaʔnaʔ]
    letter, message, notice, notification, declaration; information, news
  4. សាសន ( n ) [saasaʔnaʔ]
    advice; order, command
  5. សាសនា ( n ) [saasnaa, saasaʔnaa]
    religion
  6. សាសនិក ( n ) [saasaʔnɨk]
    believer, person who belongs to an organized religion
  7. សាសនូបត្ថម្ភ ( v ) [saasaʔnuʔpattʰɑm]
    to provide for / support a religion
  8. សាសន៍ ( n ) [sah]
    religion; nationality; race


Prohok Solutions @2017 : Learn Khmer | Khmer Calendar