Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាស្រ្ត

Chuon Nath's Khmer-Khmer Dictionary
  1. សាស្រ្ត ( ន.នាមសព្ទ ) [សាស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝាស្រ្ត; សត្ថ) គម្ពីរ, គម្ពីរ​ប្រាប់​វិទ្យា, គម្ពីរ​សាសនា; ច្បាប់, ច្បាប់​ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការ​សិក្សា; ពាក្យ​ណែនាំ, ពាក្យ​ពន្យល់; ពាក្យ​បង្គាប់ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. សាស, ដូច​ជា
    - ប្រវត្តិ​សាស្រ្ត គម្ពីរ, ក្បួន​និយាយ​អំពី​ពង្សាវតារ​ប្រទេស... ។
    - វិទ្យា​សាស្រ្ត គម្ពីរ ឬ​ក្បួន​ប្រាប់​វិទ្យា​ផ្សេង​ៗ; វិជ្ជា​ពួក​មួយ​ដែល​គេ​រក​ឃើញ​ដោយ​ការ​លៃ​ផ្សំ​ធាតុ​ជាដើម ។
    - សិល្ប​សាស្រ្ត តម្រា​សម្រាប់​រៀន​សិល្បៈ ។ ប្រើ​ក្លាយ​ជា
    - សាស្រ្តា ឬ​កា្លយ​មក​ទៀត​ជា
    - សាត្រា (ហៅ​ចំពោះ​តែ​គម្ពីរ​ឬ​ច្បាប់​ប្រដៅ​ដែល​ចារ​ដោយ​ស្លឹក​រឹត) : សាត្រា​ច្បាប់; សាត្រា​ទេសន៍ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សាស-ស្រ្តៈ, ដូច​ជា សាស្រ្ត​ក្រឹត (សំ. ឝាស្រ្តក្ឫត) អ្នក​តែង​គម្ពីរ, អ្នក​តែង​ច្បាប់ ។
    - សាស្រ្ត​ចក្សុ, សាស្រ្ត​ន័យន៍ ឬ--នេត្រ ភ្នែក​របស់​សាស្រ្ត (វេយ្យាការណ៍) ។
    - សាស្រ្តាចារ្យ (សំ. ឝាស្រ្ត + អាចាយ៍) គ្រូ​បង្រៀន​សាស្រ្ត ។ល។
  2. សាស្រ្ត ( ន.នាមសព្ទ ) [សាស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝស្រ្ត; សត្ថ) ពាក្យ​ក្លាយ​មក​ពី សស្រ្ត សស្រ្តា; ប្រើ​ចំពោះ​តែ​ មុខ​សាស្រ្ត មុខ​របួស​ដែល​មុត​ដោយ​គ្រឿង​សស្រ្តា ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar