Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិក្សា

Chuon Nath's Khmer-Khmer Dictionary
  1. សិក្សា ( ន.នាមសព្ទ ) [សិក-សា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝិក្សា; សិក្ខា) សិក្ខា គឺ​ការ​រៀន, ការ​រៀន​ទន្ទេញ, ការ​សូត្រ​រៀន; ការ​ហ្វឹក, ការ​ហ្វឹក​ហាត់; ការ​ប្រុង​ប្រយ័ត្ន​រក្សា​មារយាទ​ឲ្យ​ល្អ; ខ​ប្រតិបត្តិ; វិជ្ជា; ការ​ស្ទាត់​ជំនាញ,... ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. “រៀន, រៀន​ទន្ទេញ, សូត្រ​រៀន” : មាតា​បិតា​ទំនុក​បម្រុង​បុត្រ​ឲ្យ​សិក្សា ។
    - សិក្សាការ ឬ--ការ្យ ការ​សិក្សា ។
    - សិក្សា​ចតុរាង្គ (--ចៈតុរ៉ាង) អង្គ ៤ នៃ​ការ​សិក្សា​គឺ សុ. ចិ. បុ. លិ. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
    - សិក្សា​ត្រ័យ ប្រជុំ ៣ នៃ​ខ​ប្រតិបត្តិ​គឺ សីល, សមាធិ, បញ្ញា (ហៅ ត្រ័យ​សិក្ខា ក៏​បាន; ព. ពុ.) ។
    - សិក្សាធិការ (សំ. ឝិក្សា + អធិការ) ការ​គ្រប់គ្រង​ឬ​ត្រួតត្រា​លើ​ការ​សិក្សា : ក្រសួង​សិក្សាធិការ ។ល។
Headley's Khmer-English Dictionary
  1. សិក្សា ( v ) [səksaa]
    to study , conduct research.
  2. សិក្សា ( n ) [səksaa]
    study, learning, education


Prohok Solutions @2017 : Learn Khmer | Khmer Calendar