Khmer Dictionary: សិថិល
Chuon Nath's Khmer-Khmer Dictionary
-
សិថិល
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝិថិល) ធូរ; រលុង; ស្រាល ។ ន. ព្យញ្ជនៈ ទី ១ និង ទី ៣ ក្នុងវគ្គទាំង ៥ រួមជា ១០ តួគឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព ជាអក្សរមានសំឡេងធូរ មិនមានសូរអក្សរ ហ លាយផ្សំផងជាគូគ្នា នឹងអក្សរ ធនិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខរប្បភេទ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិ-ថិ-ល៉ៈ, ដូចជា សិថិលកម្ម ការធូរថយឬការបន្ទូរបន្ថយ ។
- សិថិលគារវៈ ឬ - សិថិលគោរព សេចក្ដីគោរពយ៉ាងស្បើយ, យ៉ាងតោះតើយ ។
- សិថិលភាព ដំណើរធូរថយឬដំណើរបន្ទូរបន្ថយ ។
- សិថិលមិត្ត ឬ--មិត្រ មិត្តដែលរាប់អានគ្នាបន្តិចបន្តួច (ម. ផ្ទ. ទឡ្ហមិត្ត) ។
- សិថិលសព្ទ សំឡេងធូរ; សូរស្រាល ។
- សិថិលាភិវាទន៍ (បា. < សិថិល + អភិវាទន) ការថ្វាយបង្គំ, សំពះសួរ, គំនាប់យ៉ាងស្បើយឬយ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។
- សិថិលានុសាសន៍ ឬ - សិថិលានុសាសនី (បា. < សិថិល + អនុសាសន ឬ អនុសាសនី) ការប្រៀបប្រដៅ ឬពាក្យស្ដីប្រដៅ យ៉ាងធូរៗ, យ៉ាងស្រាលៗ, ព្រួលៗ ។
- សិថិលោវាទ (បា. < សិថិល + ឱវាទ) ឱវាទយ៉ាងធូរៗ, យ៉ាងច្បោលៗ ។ល។
Headley's Khmer-English Dictionary
-
សិថិល
( adj )
[seʔtʰəl]
to be soft, crumbly, not compact, friable; light, weightless; lax
-
សិថិល
( n )
[seʔtʰəl]
term for the ten unaspirated stop consonants in the Cambodian alphabet (ក គ, ច ជ, ដ ឌ, ត ទ, ប ព)
-
សិថិលានុសាសន៍
( n )
[seʔtʰeʔlienuʔsaah]
casual advice
-
សិថិលាភិវាទន៍
( n )
[seʔtʰeʔliepʰiʔviet]
cool greeting
-
សិថិលោវាទ
( n )
[seʔtʰeʔlouviet]
simple moral advice