Khmer Dictionary: សិនេហ
Chuon Nath's Khmer-Khmer Dictionary
-
សិនេហ
( ន.នាមសព្ទ )
[--ហៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្នេហ) ជ័រ, ជ័រស្អិត, របស់ស្អិត, ប្រេងស្អិត; សេចក្ដីស្រឡាញ់ជាប់ចិត្ត (ស្នេហា) ។
- សិនេហគរុ ដែលឆ្ងន់ដោយស្នេហា; អ្នកដែលមានចិត្តជ្រប់ព្រោះក្តីស្នេហា ។
- សិនេហចិត្ត ចិត្តស្នេហា ។
- សិនេហប្បដិព័ទ្ធ ឬ
- --ប្រតិព័ទ្ធ (--ហ័ប-ប៉ៈ-- ឬ--ប្រៈតិ--) ដែលជាប់ជំពាក់ដោយស្នេហា; អ្នកដែលជាប់ជំពាក់ដោយស្នេហា ។
- សិនេហប្បហាន ឬ - --ប្រហាន (--ហ័ប-ប៉ៈ-ឬ ប្រៈ--) ការលះក្តីសេ្នហា ។
- សិនេហមិត្ត ឬ
- សិនេហកៈ មិត្រកម្សត់កម្រ ។
- សិនេហវន្ត (--វ័ន) ដែលមានស្នេហា; អ្នកដែលមានក្តីស្នេហា (បើស្ត្រីជា សិនេហវតី ឬ សិនេហវន្តី) ។ល។
Headley's Khmer-English Dictionary