Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សីមន្តរិក

Chuon Nath's Khmer-Khmer Dictionary
  1. សីមន្តរិក ( ន.នាមសព្ទ ) [--ម៉ន-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< សីមា “ព្រំ​ដែន, ព្រំ​ប្រទល់” + អន្តរិក “ដែល​ឋិត​នៅ​ត្រង់​ចន្លោះ, ដែល​រាំង​ចន្លោះ”; សីមាន្តរិក) ទី​ដែល​រាំង​ព្រំ​ប្រទល់ ។ ផ្ទៃ​ដី​ក្រៅ​និមិត្ត​សីមា ដែល​សង្ឃ​ទុក​ឲ្យ​សល់​ជា​ចន្លោះ​រាំង​ព្រំ​ប្រទល់ (មិន​សូត្រ​ចង​ជា​សីមា) មិន​ឲ្យ​សីមា​និង​សីមា​ប៉ះ​ពាល់​គ្នា: កាល​ណា​ចង​សីមា សង្ឃ​ត្រូវ​ទុក​សីមន្តរិក​រាំង​ព្រំ​ប្រទល់ (ព. វិ. ពុ.) ។
    - សីមន្តរិក​បាសាណ (សីម៉ន់តៈរ៉ិកៈប៉ាសាន) ថ្ម​ឥត​មាន​កម្រិត​ទំហំ​និង​កម្ពស់ ដែល​ព្រះ​ភិក្ខុ​សង្ឃ​ឲ្យ​ដាំ​ជា​សម្គាល់​ទី​ដី​សីមន្តរិក, ដាំ​ឃ្លាត​ចេញ​ពី​ខាង​ក្រៅ​នៃ​និមន្ត​សីមា​ចេញ​ទៅ​ប្រវែង​មួយ​គក់​ឬ​មួយ​ចំអាម​ឬ​ក៏​យ៉ាង​ខ្លី​បំផុត​ត្រឹម​បួន​ធ្នាប់​ក៏​បាន, បើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ជាង​ប្រមាណ​នេះ​ទៅ​ទៀត​ក៏​ជា​ការ​ប្រពៃ : រាជិ គឺ​ស្លឹក​សីមា ១ គូ ដាំ​ទន្ទឹម​គ្នា​មួយ​សន្លឹក​ខាង​ក្នុង​ជា​និមិត្ត​សីមា មួយ​សន្លឹក​ខាង​ក្រៅ​ជា​សីមន្តរិក​បាសាណ ទី​ដី​ចន្លោះ​ត្រង់​កណ្ដាល​ជា​ដី​សីមន្តរិក មិន​ឲ្យ​ទី​ដី​សីមា​និង​ដី​សីមា​ទាំង ២ ខាង​ប៉ះ​ទង្គិច​គ្នា (ព. វិ. ពុ.) ។
Headley's Khmer-English Dictionary
  1. សីមន្តរិក ( n ) [səymɑntaʔrək]
    space between boundary stones


Prohok Solutions @2017 : Learn Khmer | Khmer Calendar