Khmer Dictionary: សុវិជ្ជា
Chuon Nath's Khmer-Khmer Dictionary
-
សុវិជ្ជា
( ន.នាមសព្ទ ) [សុ-វិច-ជា ] or សុវិទ្យា ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
វិជ្ជាល្អ, ចំណេះដែលយោងអាត្មាឲ្យបានទ្រព្យធនបុណ្យស័ក្ដិសុខចម្រើន : សុវិជ្ជា ជាទ្រព្យធនមិនស្រាលមិនធ្ងន់ជាប់នៅជានិច្ចក្នុងខ្លួនប្រាណ កាលបើគេមិនឲ្យ ចោរលួចយកពុំបាន វិសេសជាងទ្រព្យ នានាជារូបី ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីសុវិជ្ជា ចូរកូនរាល់គ្នា ប្រឹងរៀនកុំធ្លោយ ព្រោះជាចំណេះ កម្ចាត់កម្សោយ រៀនចេះតែងឲ្យ សម្រេចផលល្អ ។ ព. ផ្ទ. ទុព្វិជ្ជា ឬ ទុរ្វិទ្យា ។
Headley's Khmer-English Dictionary